ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជ្យបុត្រស្នងរាជ្យសាឌីអារ៉ាបី គំរាម បោសសម្អាត់រុស្ស៊ី ចេញពីស៊ីរី ក្នុងរយៈពេល៣ថ្ងៃ

ចែករំលែក៖

ព្រះរាជ្យបុត្រស្នរងរាជ្យ សាឌីអារ៉ាបី Mohammad Bin Salman Al Saud កំពុងតែមានភាពល្បីល្បាញ់យ៉ាងខ្លាំង ក្រោយព្រះអង្គប្រកាសថា នឹងបោសសម្អាតរុស្ស៊ីចេញពីទឹកដីស៊ីរីក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ។

នៅពេលចេញសេចក្តីប្រកាសខាងលើ ធ្វើឲ្យព្រះនាមរបស់ព្រះអង្គ ដែលមិនសូវមានអ្នកណាដឹង ស្រាប់តែល្បីល្បាញ ក្នុងមួយប៉ព្រិចភ្នែក សម្រាប់អ្នកវិភាគនយោបាយ។ ព្រះរាជបុត្រស្នងរាជ្យ ទី៣២របស់អារ៉ាប់ កាន់តែល្បីដោយសារតែគោលនយោបាយ កែទម្រង់សេដ្ឋកិច្ច និងចាប់ផ្តើមសង្គ្រាមប្រឆាំងក្រុមភេរវកម្ម នៅប្រទេសយេមែន ។

ព្រះរាជ្យបុត្រ Mohammad Bin Salman Al Saud ប្រសូតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៨៥ ជារាជបុត្រ របស់ ស្តេច Salman ជាមួយនិងមហេសីទី៣ ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ Mohammad Bin Salman Al Saud បានចូលរួមប្រឡូកនៅក្នុងឆាកនយោបាយ ក្នុងនាមជាទីព្រឹក្សាពិសេសរបស់ព្រះបិតា នៅពេលដែលកាន់តំណែងជា អភិបាលខេត្ត Riyadh ។ នៅពេលនេះ ព្រះអង្គបានចាប់ផ្តើមនយោយបាយ របស់ខ្លួន។ ព្រះរាជ្យក្រឹត្យតែងតាំងព្រះអង្គជារាជ្យបុត្រស្នងរាជ្យថ្មីបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅទូទាំងអារ៉ាប៊ីសាអ៊ូឌីត ដោយហេតុថា ព្រះអង្គម្ចាស់នេះមានវ័យក្មេងអាយុត្រឹមតែ៣១ព្រះវស្សាប៉ុណ្ណោះ។

មុននឹងត្រូវតែងតាំងជារាជ្យបុត្រស្នងរាជ្យថ្មី ព្រះអង្គម្ចាស់នេះ ធ្លាប់មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញថា ជាបុគ្គលដ៏ឆ្លាតវៀងវ័យដ៏អសារ្យ និងក្តោបក្តាប់បានយ៉ាងល្អឥតខ្ចោះសំណុំឯកសារនានារបស់ខ្លួន។ រាជ្យទាយាទថ្មីនេះ ក៏មានឥទ្ធិពលខ្លាំងក្លាដែរ ទៅលើបិតារបស់ទ្រង់ គឺព្រះមហាក្សត្រ Salmane ដែលបច្ចុប្បន្នមានព្រះជន្ម៨១ព្រះវស្សាទៅហើយ។ មិនតែប៉ុណ្ណោះ ព្រះអង្គក៏ជាអ្នកផ្តួចផ្តើមគំនិតមុនគេ នៅក្នុងការតាក់តែងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចដ៏ធំធេងមួយសំរាប់ប្រទេសជាតិផង។

ក្រៅពីមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ រាជ្យទាយាទថ្មី អារ៉ាប៊ីសាអ៊ូឌីត ក៏មានតួនាទីសំខាន់ផ្សេងទៀត ដូចជាមុខងារទីប្រឹក្សាពិសេសរបស់ព្រះមហាក្សត្រ ជាពិសេសជាប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឈន៍ដែលជាស្ថាប័នមួយសម្រាប់ការត្រួតពិនិត្យលើក្រុមហ៊ុនយក្សទីមួយរបស់អារ៉ាប៊ីសាអ៊ូឌីតខាងផលិតប្រេងនៅលើលោកឈ្មោះ Aramco ។

ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ព្រះអង្គម្ចាស់ ben Salmaneបានត្រួតពិនិត្យលើប្រតិបត្តិការយោធានានា ដែលអារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្តើមធ្វើឡើងនៅយេមែន និងដឹកមុខកងសម្ពន្ធអារ៉ាប់កាលពីឆ្នាំ២០១៥ ដើម្បីវាយប្រយុទ្ធពួកឧទ្ទាម Chiites ដែលអារ៉ាប់ប៊ីសាអ៊ូឌីតចោទថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់។

នៅឆ្នាំ២០១៥ដែរ ព្រះអង្គម្ចាស់ Salmaneបានរៀបចំសន្និសីទសាព័ត៌មានលើកទីមួយ ដើម្បីជូនដំណឹងពីការបង្កើតសម្ពន្ធអ៊ីស្លាមមួយ ដែលចូលរួមដោយបណ្តាប្រទេសចំនួន៣៩ ដើម្បីប្រយុទ្ធប្រឆាំងទល់នឹងអំពើភេរវនិយមជីហាដនៅខណៈដែលលោកខាងលិច បានចោទថា អារ៉ាប៊ីសាអ៊ូឌីតមានភាពធូររលុងនៅក្នុងបញ្ហាពួកអ៊ីស្លាមជ្រុលនិយមជីហាដនេះ។

មានសញ្ញាប័ត្រខាងផ្នែកច្បាប់នៅសាកវិទ្យាល័យ King Saud ក្នុងរាជធានីរីយ៉ាត រាជ្យទាយាទថ្មីរបស់អារ៉ាប៊ីសាអ៊ូឌីតមានបុត្រ ចំនួន៤អង្គ គឺបុត្រី២អង្គ និងបុត្រា២អង្គ តែព្រះអង្គម្ចាស់រូបនេះ ពុំមែនជាបុគ្គលដែលចូលចិត្តមានភរិយាច្រើនទេ ទោះបីជាប្រទេសរបស់ព្រះអង្គបើកសិទ្ធិឲ្យបុរសអាចមានភរិយាជាច្រើននាក់ក៏ដោយក្តី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនាពេលនេះគឺ ទស្សនវិស័យសេដ្ឋកិច្ច ឆ្នាំ២០៣០ ដោយព្រះអង្គ មានគោលនយោបាយ កែទម្រង់ទ្រងទ្រាយធំលើសង្គម និងសេដ្ឋកិច្ចជាតិ ប្រកបដោយសកលភាវូបនីយកម្ម ដោយបញ្ចប់ការអាស្រ័យលើថាមពលប្រេង សម្រាប់សេដ្ឋកិច្ចជាតិដូចបច្ចុប្បន្ន។

បច្ចុប្បន្ន ពលករធ្វើការនៅប្រទេសសាឌីអារ៉ាបី រហូតដល់ ២ភាគ៣ជាពលករបរទេស ដោយសាតែនៅក្នុងប្រទេសនេះ មានច្បាប់តឹងតែង ហាមស្ត្រីធ្វើការក្នុងវិស័យសេដ្ឋកិច្ច គឺមានន័យថា ស្ត្រីជាមេផ្ទះ នៅផ្ទះមើលថែកូនចៅ បម្រើប្តី។ ដូច្នេះការផ្លាស់ប្តូរទម្រង់ ពលកម្ម គឺជាគោលដៅធំបំផុត ក្នុង(ទស្សនវិស័យ២០៣០)របស់ព្រះអង្គ៕ ម៉ែវ សាធី


ចែករំលែក៖