ក្រុមជម្រើសជាតិយុវជនអាយុក្រោម២១ឆ្នាំអាល្លឺម៉ង់បានយកឈ្នះក្រុមជម្រើសជាតិយុវជន អាយុក្រោម២១ឆ្នាំអង់គ្លេសដោយបាល់ប៉េណាល់ទី ៤-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន រង្វាន់យូរ៉យុវជនអាយុក្រោម២១ឆ្នាំ (Europe U21 Championship)។ ចំណែកក្រុម ជម្រើសជាតិយុវជនអាយុក្រោម២១ឆ្នាំអេស្ប៉ាញបានយកឈ្នះក្រុមជម្រើសជាតិយុវជន អាយុក្រោម២១ឆ្នាំ អុីតាលី ក្នុងលទ្ធផល ៣-១ ។ លទ្ធផលនេះគឺអាល្លឺម៉ង់ត្រូវប៉ះជាមួយ អេស្ប៉ាញដើម្បីប្រជែងយកជើងឯក Euro U21។
ក្រោយចប់ការប្រកួតលោក Aidy Boothroyd គ្រូបង្វឹករបស់ក្រុមយុវជនអង់គ្លេស ដែលបានចូលជំនួសកន្លែងរបស់លោក Gareth Southgate កាលពីខែកញ្ញានោះ បាននិយាយថា «យើងពិតជាខកចិត្តណាស់។ វាពិតជារឿងដ៏គួរឲ្យសោកស្តាយមួយចំពោះការចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយពីមានភាពប្រកៀកប្រកិតគ្នា ប៉ុន្តែយើងក៏រីករាយផងដែរ ដែលនេះមិនមែនជាការប្រកួតតែមួយ។ យើងបានខិតខំព្យាយាមយ៉ាងខ្លាំង មុននឹងឈានទៅកាន់យុទ្ធនាការនេះ ហើយកីឡាករជា ច្រើនបានប្រឹងអស់ពីសមត្ថភាពរបស់ពួកគេ»។
អ្នកចាំទី Julian Pollersbeck របស់អាល្លឺម៉ង់បានក្លាយជាវីរបុរស ខណៈដែលរូបគេបានសង្គ្រោះការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Nathan Redmond ដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់អាយុក្រោម២១ឆ្នាំ ឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Europe U21 Championship ក្រោយពីបានកត់ត្រាជ័យជម្នះដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-៣ លើក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសក្នុងទីក្រុង Tychy ប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ។
ការប្រកួតរវាងអាល្លឺម៉ង់នឹងអង់គ្លេសស្ថិតក្នុងលទ្ធផលស្មើ ២-២ ក្រោយពីរយៈពេល៩០នាទី ហើយការបន្ថែមនាទី១៥នាទីពីរដង នៅតែមិនអាចរកឃើញក្រុមអ្នក ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ បានឈាទៅកាន់ការស៊ុតបាល់ប៉េណាល់ទីតែម្តង ហើយការសង្គ្រោះបាល់យ៉ាងល្អរបស់អ្នកចាំទី Pollersbeck ពីការស៊ុតរបស់ Redmond បានក្លាយជាចំណុចកាត់សេចក្តី។ ។
ដោយឡែកខ្សែបម្រើ Saul Niguez មកពីក្លិប Atletico Madrid របស់ក្រុម U21 អេស្ប៉ាញ បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯង ធ្វើឲ្យក្រុមជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំ បានផ្តួលក្រុមជម្រើសជាតិអុីតាលី យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-១។
សូមបញ្ជាក់ថា ក្រុមអាល្លឺម៉ង់របស់លោក Stefan Kuntz នឹងត្រូវប៉ះជាមួយនឹងក្រុមខ្លាំងអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា នៅទីក្រុង Krakow ប្រទេសប៉ូឡូញ ។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧៖
| Europe – UEFA Champions League | |||||
| FT | Alashkert | 1 – 0 | FC Santa Coloma | View events | More info |
| FT | Víkingur | 2 – 1 | Trepça’89 | View events | More info |
| FT | Hibernians | 2 – 0 | FCI Tallinn | View events | More info |
| FT | The New Saints | 1 – 2 | Europa | View events | More info |
| Africa – COSAFA Cup | |||||
| FT | Malawi | 0 – 0 | Mauritius | More info | |
| FT | Angola | 0 – 0 | Tanzania | More info | |
| Argentina – Primera División | |||||
| FT | Aldosivi | 0 – 3 | Olimpo | View events | More info |
| FT | Huracán | 0 – 0 | Belgrano | More info | |
| FT | Vélez Sarsfield | 0 – 0 | Temperley | More info | |
| FT | Newell’s Old Boys | 0 – 2 | Godoy Cruz | View events | More info |
| FT | Estudiantes | 1 – 0 | Quilmes | View events | More info |
| Argentina – Prim B Nacional | |||||
| FT | Instituto | 0 – 2 | Flandria | View events | More info |
| FT | Argentinos Juniors | 4 – 0 | Juventud Unida G. | View events | More info |
| Atlético Paraná | SUSP | All Boys | |||
| Brazil – Serie A | |||||||||||||||||||||
| FT | Botafogo | 0 – 2 | Avaí | ||||||||||||||||||
| Egypt – Premier League | |||||||||||||||||||||
| FT | Petrojet | 0 – 2 | Zamalek | View events | More info | ||||||||||||||||
| Al Masry | PSTP | Al Ahly | |||||||||||||||||||
| Europe – UEFA U21 Championship | |||||||||||||||||||||
| FT | England U21 | 2 – 2P | Germany U21 | View events | More info | ||||||||||||||||
| FT | Spain U21 | 3 – 1 | Italy U21 | View events | More info | ||||||||||||||||
| Finland – Veikkausliiga | |||||||||||||||||||||
| FT | Lahti | 4 – 1 | HIFK | View events | More info | ||||||||||||||||
| FT | Mariehamn | 5 – 0 | Inter Turku | View events | More info | ||||||||||||||||
| Finland – Ykkönen | |||||||||||||||||||||
| FT | Jaro | 2 – 1 | OPS | View events | More info | ||||||||||||||||
| FT | Gnistan | 2 – 4 | Oulu | ||||||||||||||||||
| Norway – 1. Division | |||||||||||||||||||||
| FT | Start | 3 – 1 | Arendal | ||||||||||||||||||
| Sweden – Elitettan | |||||||||||||||||||||
| FT | Uppsala | 0 – 4 | Växjö | View events | More info | ||||||||||||||||
| USA – PDL | |||||||||||||||||||||
| FT | Tampa Bay Rowd… | 1 – 3 | FC Miami City | More info | |||||||||||||||||
| FT | IMG Academy | 1 – 1 | South Florida Surf | ||||||||||||||||||

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច