ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងក្រុមភេរវកម្មហ្វីលីពីន ឆក់ប្លន់ ចាប់ស្ត្រីធ្វើជាទាសកផ្លូវភេទ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ពលរដ្ឋស្លូតត្រងជាច្រើនត្រូវបានក្រុមភេរកម្ម IS ចាប់ធ្វើជាចំណាប់ខ្មាំង នៅទីក្រុងម៉ារ៉ាវី ។ មិនត្រឹមតែប៉ុណ្ណោះក្រុម ពលរដ្ឋរស់នៅក្នុងស្ថានភាព ទុក្ខវេទនាយ៉ាងខ្លាំងដោយ ត្រូវ បង្ខំឲ្យកាន់កាំភ្លើង វាយប្រហារប្រឆាំងរដ្ឋាភិបាល។ លើសពីនេះទៅទៀត បានចាប់បង្ខំស្ត្រីធ្វើជាទាសករ បម្រើផ្លូវភេទ ដល់ក្រុមភេរវករ ។

កម្លាំងទាហានហ្វីលីពីន បានទទួលព័ត៌មានពី ពលរដ្ឋដែលបានរត់ចេញពី ទីក្រុងម៉ារ៉ាវីបានឲ្យដឹងថា ចំណាប់ខ្មាំងត្រូវបានបង្ខំ ឲ្យប្តូរសាសនា ហើយបញ្ចូនទៅកាន់ព្រះវិហារ ។

អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីនលោក Jo Ar Hrrera បានបញ្ចាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៧ខែមិថុនាថា «ទាំងនោះជាអ្វីដែលបានកើតឡើង នៅទីក្រុង ម៉ារ៉ាវី។ ទាំងនោះជាសកម្មភាពអនុស្សធម៌បំផុត»។

ពលរដ្ឋដែលបានរួចខ្លួនចេញពីទីក្រុងខាងលើ បានឲ្យដឹងថា សាកសពពលរដ្ឋជាច្រើន ត្រូវ បោះបង់ចោលជាច្រើនថ្ងៃ នៅតាមដងផ្លូវ។
កាលពីថ្ងៃទី២៧ខែមិថុនា ក្រោយរយៈពេល ជាច្រើនថ្ងៃ បាត់មុខពីប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីឌូទើរទេ បាន បង្ហាញពីការឈឺចាប់ ដោយសារតែវិបត្តិនៅម៉ារ៉ាវី ។ លោកបានសន្យាថា និង រំដោះទីក្រុងនេះពីពលក្រុមភេរវកម្ម និង អភិវឌ្ឍន៍ទីក្រុងខាងលើ។

សង្គ្រាមនៅទីក្រុងម៉ារ៉ាវី រយៈពេលជាង ១ខែកន្លងមក ដោយមានទាហាន៧០នាក់ស្លាប់និងពលរដ្ឋស្លូតត្រង ២៧នាក់ ក្រៅពីនេះនៅមានទាហានក្រុមភេរវករ ២៩០នាក់ស្លាប់ផងដែរ។

ពលរដ្ឋនៅទីនោះប្រមាណ ២៤៦ពាន់នាក់ត្រូវភៀសខ្លួនចោលផ្ទះសម្បែង៕ ម៉ែវ សាធី


ចែករំលែក៖