ខេត្តត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៧ មានការដេញថ្លៃគំរោងសាងសង់ផ្លូវ២ ខ្សែនៅសាលា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលការដេញថ្លៃនេះសង្ស័យថានៅតែមានអ្នកចាំយកទឹកតែបែបពុករលួយរវាងអ្នកចាត់ចែងនិងអ្នកទិញដឺម៉ង់សម្រាប់តែចូលរួមបង្គ្រប់កិច្ចប្រយោជន៍ចាំទទួលទឹកតែ? គេបានទម្លាយថា៖ការដេញថ្លៃនេះបានបែកចេញនូវភាពមិនប្រក្រតីមួយគំរោង ហើយគំរោងបន្តទៀតការចចារ លុយទឹកតែនៅបង្កលក្ខណះត្រូវរូវគ្នាយ៉ាងរលូនដដែល។
គេបានបញ្ជាក់ថា៖ ការដេញថ្លៃគឺមាន គំរោងផ្លូវបេតុង១ ខ្សែស្ថិតនៅក្នុងឃុំក្រែក មានប្រវែង ០,៥៥គីឡូម៉ែត្រ តម្លៃប៉ាន់ស្មានដាក់អោយដេញថ្លៃគឺ ១៨៩លានរៀលជាង បានទៅលើក្រុមហ៊ុន ងួន សុគន្ធ ត្រូវរូវគ្នាក្នុងតម្លៃ ត្រឹមតែ១០៥ លានរៀលគឺចុះតម្លៃ ជិតពាក់កណ្ដាលធ្វើអោយឃុំមួយនេះនៅសល់ថវិការគំរោងច្រើនអាចយកទៅសាងសង់ផ្លូវបានមួយចំនួនទៀត ។ដោយឡែកគំរោងផ្លូវ១ ខ្សែទៀតស្ថិតនៅក្នុងឃុំវាលម្លូមានប្រវែង ១,៦ គីឡូម៉ែត្រ តំលៃប៉ាន់ស្មានដាក់អោយដេញថ្លៃជាង ៧៤ លានរៀលបានទៅលើក្រុមហ៊ុន ហ៊ន សោភ័ណ្ឌ ត្រូវរូវគ្នាក្នុងតម្លៃ ៧២.៣០០.០០០រៀល គឺឃើញចុះតម្លៃតែជាង ២ លានរៀលតែប៉ុណ្ណោះ។ ការដេញថ្លៃនេះធ្វើអោយមហាជនរិះគន់ថា៖ ការយកថវិការគំរោងទៅចែកលុយទឹកតែគ្នាបែបនេះធ្វើអោយបាត់បង់ថវិការរដ្ឋអស់ច្រើនតែទទួលប្រយោជន៍តិច ចំណែកគុណភាពផ្លូវអាចប្រឈមទៅនិងការកេងចំណេញបច្ចេកទេសគ្មានគុណភាពនៃសំណង់។
លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានអោយដឹងថា ៖គំរោងឃុំ-សង្កាត់គឺជាគំរោងរបស់ក្រសួងមហាផ្ទៃទេ មិនមែនជាគំរោងរបស់អភិវឌ្ឍន៍ជនបទទេ ។ លោកបន្តទៀតថា ប៉ុន្តែការសាងសង់ផ្លូវនេះគឺត្រូវពិនិត្យមើលកិច្ចសន្យាកំរាស់ផ្លូវ ឬកំរាស់បេតុងទើបដឹងថា មួយ ម៉ែត្រការ៉េតម្លៃប៉ុន្មាន ហើយគុណភាពផ្លូវយ៉ាងមេច ?ទាក់ទងនិងភាពមិនប្រកតីនេះដែរភ្នាក់ងារយើងមិនអាចសុំការពន្យល់ពីម្ចាស់លទ្ធកម្មបានទេព្រោះពុំមានលេខទូរសព្ទ័ ប៉ុន្តែអ្នកគ្រប់គ្រងការិយាល័យលទ្ធកម្មអាចដឹងច្បាស់ពីសមាសភាពក្រុមហ៊ុនដេញថ្លៃ និងអ្នកចាំទិញដឺម៉ង់ដេញថ្លៃចាំទទួលទានទឹកតែ ពិសេសអ្នកចាំដេកចងមុងដេញថ្លៃនេះជាដើម៕ វណ្ណះ