ព័ត៌មានទាន់ហេតុការណ៍៖

Lionel Messi រៀបការជាមួយនឹងគូស្នេហ៍ពេលចូលវ័យ៣០ឆ្នាំ

ចែករំលែក៖

Lionel Messi កំពូលខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់ក្លិបBarcelonaបាន រៀបចំពិធីអាពាហ៍ពិពាហ៍យ៉ាងអធឹកអធមនៅក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន។

កីឡាករ Lionel Messi បានរៀបការជាមួយនឹងគូរស្នេហ៍ដែល ស្រឡាញ់គ្នាតាំងពីកុមារភាពនាង Antonella Roccuzzo ដោយពួកគេមានកូន២ នាក់ទៅហើយគឺThiagoអាយុ៤ឆ្នាំ និងMateo អាយុមួយឆ្នាំ។

ពីធីរៀបអាពាហ៍ពិពាហ៍របស់កីឡាករ Lionel Messiបានធ្វើឡើងនៅ ក្នុងសណ្ឋាគារ លំដាប់ផ្កាយ៥ហើយមានតារាបាល់ទាត់ជាច្រើរូបរួមទាំងមិត្តរួមក្រុមក្លិបBarcelonaនិងក្រុម ជម្រើសជាតិអាហ្សង់ទីនចូលរួមយ៉ាងច្រើនផងដែរ ៕ ដេវីត


ចែករំលែក៖