ខេត្តកំពង់ស្ពឺ៖ ជនពូកែរខាងប្រើអំពើហិង្សា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវបានក្រុមគ្រួសារប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិក្រញូង ឃុំពោធិ៍អង្គ្រង ស្រុងបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាមមន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា ជនបង្កហិង្សាត្រូវបានឃាត់ខ្លួនឈ្មោះ គង់ រតនា ហោះខួច ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
មន្ត្រីដដែលបានបន្តថា ជនសង្ស័យខាងលើនេះកន្លងទៅធ្លាប់ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍ឃាត់ខ្លួនអប់រំច្រើនលើកមកហើយបន្ទាប់ពីបំផ្លិចបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ប៉ុន្តែទោះជាបែបនេះក្តី ជនសង្ស័យមិនរាងចាល ហើយនៅថ្ងៃកើតហេតុខាង ខណៈដែលជនសង្ស័យស្រវឹងស្រា បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើន។ មិនតែប៉ុណ្ណោះ នៅបានដុតម៉ូតូម៉ាកគុប១គ្រឿង ឲ្យឆេះម៉ត់ថែមទៀត ទើបក្រុមគ្រួសារអត់ឱនលែងបាន ក៏សម្រេចប្តឹងឲ្យសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅការិយាល័យព្រហ្មកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី៕ សេនា ស័ក្តិ