ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកភោជនីយដ្ឋានយីហោ” ក្រវាញ” ម្នាក់ចងកសម្លាប់ខ្លួនឯង មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកភោជនីយដ្ឋានយីហោ” ក្រវាញ” ម្នាក់ចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់VIP មិនដឹងមូលហេតុ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់VIPភោជនីយដ្ឋានយីហោ” ក្រវាញ” តាមផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ យឿន ប៊ុនហួរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកភោជនីយដ្ឋាន ស្នាក់នៅផ្ទះលេខ១១២ តាមផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមការឆ្លើយបំភ្លឺពីឈ្មោះសាំង សុខមាន ភេទស្រី អាយុ៣៩ឆ្នាំ ជាបុគ្គលិក បានប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ខ្លួនបានទូរស័ព្ទទៅជនរងគ្រោះ(ជាសព)ដើម្បីសួរនាំថានៅទីណា ពេលនោះតេមិនអាចទំនាក់ទំនងបាននោះទេ គាត់ក៏បានដើរទៅបន្ទប់VIPភោជនីយដ្ឋានយីហោ” ក្រវាញ” ស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ។ ភ្លាមនោះគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើលសាកសពផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចចំរុះបានបង្កើតគណៈកម្មាការត្រួតពិនិត្យមើលសាកសព តើជាករណីអ្វី បច្ចុប្បន្នជនរងគ្រោះធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនេះ នៅមិនទាន់ដឹងមូលហេតុច្បាប់លាស់នោះទេ ៕ស តារា


ចែករំលែក៖