ព័ត៌មានទាន់ហេតុការណ៍៖

តុលាការឃុំខ្លួនជនត្រូវចោទពីរនាក់ ពីបទជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនត្រូវចោទពីរនាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាច្រើនកញ្ចប់ ត្រូវបានលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចកាលពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ។

របាយការណ៍នគរបាលស្រុកកណ្ដាលស្ទឹង បង្ហាញថា ករណីបង្ក្រាបបទល្មើសនេះ កើតឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ។

ជនត្រូវចោទទាំងពីរនាក់ឈ្មោះ ឡុង សុភក្ត្រា អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹងមានមុខរបរបើករថយន្ដ និង ឈ្មោះ អ៊ុំ សុភា អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្ដាលស្ទឹង មានមុខរបរកម្មករកាប់ជ្រូក ។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ នគរបាលរកឃើញម្សៅក្រាមពណ៌សថ្លាមេតំហ្វេតាមីនម៉ាទឹកកក សង្ស័យសារធាតុញៀន១៧កញ្ចប់ ក្នុងនោះតូច១៥កញ្ចប់ធំនិង២កញ្ចប់តូច ម៉ូតូ២គ្រឿង ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ស្លាកលេខកណ្ដាល1U-5235និងម៉ូតូម៉ាកXRស្លាក លេខពណ៌ក្រហម សម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួនទៀត ៕ចេស្តា


ចែករំលែក៖