ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធអ៊ីតាលី Fabio Borini ចេញពីឆ្មាខ្មៅទៅកាន់ AC Milan

ចែករំលែក៖

កីឡាករ Fabio Boriniខ្សែប្រយុទ្ធរបស់ក្លិបឆ្មាខ្មៅ Sunderland បានទៅចូលរួមជាមួយក្លិបអ៊ីតាលី AC Milanក្នុងនាមជាកីឡាករ ខ្ចីជើងហើយអាចនឹងក្លាយទៅជាកីឡាករពេញសិទ្ធិនៅពេលក្រោយទៀត។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិបយក្សអ៊ីតាលី AC Milanបានប្រកាសឲ្យដឹង ពេលការផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុកពីការចុះហត្ថលេខារបស់Fabio Boriniទៀតផង។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះក្លាយទៅជាកីឡាករទី៥ដែលក្លិប AC Milan ទិញដើម្បីត្រៀមលេងនៅក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ បន្ទាប់ពីកីឡាករAndre Silva, Ricardo Rodriguez, Mateo Musacchio និង Franck Kessie។

ការផ្លាស់មកកាន់ក្រុមខ្លាំងAC Milan នេះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងក្នុងវិស័យបាល់ទាត់ដោយសារតែFabio Boriniរកបានតែ២គ្រាប់ប៉ុណ្ណោះក្នុងចំណោម២៤ប្រកួតនៅអង់គ្លេសPremier Leagueរដូវកាលមុនហើយក្លិបឆ្មាខ្មៅ ត្រូវធ្លាក់ទៅកាន់ក្របខ័ណ្ឌអង់គ្លេសChampionshipទៀត ៕ ដេវីត


ចែករំលែក៖