ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាស្វាគមន៍ការហោះហើរ របស់Emirate ពី ឌូបៃ ដែលនឹងជំរុញកំណើនវិស័យ ទេសចរណ៍ និងសេដ្ឋកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុនយន្តហោះលំដាប់ លើពិភពលោក Emirate Airline បានបើក សម្ពោធជើងហោះហើរត្រង់ ដោយដឹក ជញ្ជូនអ្នកធ្វើដំណើរត្រង់រវាងក្រុងឌូបៃ ឆ្លងកាត់ទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា និងហោះហើរត្រង់មកកាន់រាជធានីភ្នំពេញ។ ការហោះហើរត្រង់នេះត្រូវបានគេរំពឹងថា នឹងជួយជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជាកាន់តែខ្លាំងឡើង។

ក្រុមហ៊ុនអាកាសចរអេមីរ៉ាត ដែលត្រូវ បានវាយតម្លៃថា ជាក្រុមហ៊ុនអាកាសចរ ល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០១៧ ដោយ TripAdvisor បានពង្រីកវត្តមាន របស់ខ្លួនប្រកបដោយជំនឿចិត្តខ្ពស់នៅ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការបើក ដំណើរការសេវាហោះហើរ ជាប្រចាំរបស់ ខ្លួនពីទីក្រុងឌូបៃ មកកាន់ទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជាដោយ ចុះចតម្ដងនៅទីក្រុងយុំាហ្គោននៃប្រទេស មីយ៉ានម៉ា។

លោក Badr Abbas អនុប្រធានជាន់ ខ្ពស់ផ្នែកប្រតិបត្តិពាណិជ្ជកម្មចុងបូព៌ា របស់ក្រុមហ៊ុនអេមីរ៉ាត នៅក្នុងសន្និសិទ្ធ កាសែតមួយដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ។

លោក Abbas បានឲ្យដឹងទៀតថា មូលហេតុដែលក្រុមហ៊ុនអាកាសចរអេមីរ៉ាត មានជំនឿចិត្តបែបនេះ ក៏ដោយសារតែ កម្ពុជាជាប្រទេសមួយក្នុងចង្កោមប្រទេស ដែលរីកលូតលាស់លឿនបំផុត នៅក្នុង តំបន់អាស៊ីអាគ្នេយ៍។ រាជធានីភ្នំពេញ គឺជាទីក្រុងដ៏ធំក្នុងប្រទេស និងជាមជ្ឈ មណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយដែរ​ចូលរួមចំណែកយ៉ាងធំធេង ចំពោះកំណើន​សេដ្ឋ​កិច្ចនៅកម្ពុជា។ ស្របពេលដែល​មានការកើនឡើងគួរឲ្យកត់សម្គាល់នៃ​ចំនួន​​ទេសចរប្រទេសកម្ពុជាគឺជាច្រកចូលទៅកាន់ប្រាសាទអង្គរវត្ត ដែលជាបេតិក​ភណ្ឌ​​​វប្បធម៌ពិភពលោកដ៏ល្បីល្បាញនៅ​លើកពិភពលោក ដ៏កម្ររបស់អាស៊ី។

លោក Eric Delobel អគ្គនាយកប្រតិ បត្តិក្រុមហ៊ុនអាកាសចរអន្តរជាតិភ្នំពេញ បានសម្ដែងនូវក្តីរីករាយថា៖ “យន្តហោះ របស់ក្រុមហ៊ុនអេមីរ៉ាត ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននាំមកនូវឱកាសជាច្រើនមហិមារតាមរយៈការតភ្ជាប់ព្រលានយន្តហោះ និងជា កិត្តិយសនៃប្រទេសកម្ពុជា។ វាក៏ជាស្នាដៃនៃកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន អាកាសចរអេមីរ៉ាត និងអាកាសយានដ្ឋាន កម្ពុជា រួមជាមួយអាកាសចរស៊ីវិលកម្ពុជា អស់ជាច្រើនឆ្នាំមកហើយ”។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានមានប្រសាសន៍ថា ការភ្ជាប់ជើងហោះហើរនេះធ្វើឲ្យកម្ពុជាចំណេញច្រើន ដែលការហោះហើរនេះ បានចុះចតនៅ ភូមាមុនឆ្ពោះមកកាន់កម្ពុជាដែលជាឱកាស ធ្វើឲ្យអ្នកធ្វើដំណើរកាន់តែមានភាពងាយស្រួលធ្វើដំណើរមកកាន់កម្ពុជា ហើយក្រុម ហ៊ុនអាកាសចរណ៍នេះ បានសិក្សាច្បាស់លាស់ណាស់ទើបភ្ជាប់ការហោះហើរត្រង់មកកម្ពុជា។ លោកបន្តថា យើងសង្ឃឹមថា ភ្ញៀវមកពីឌូបៃ ភ្ញៀវ អឺរ៉ុប និងភ្ញៀវភូមា មក កម្ពុជាច្រើនព្រោះនៅឌូបៃ មានភ្ញៀវទេសចរណ៍អឺរ៉ុបច្រើនផងដែរ។

លោក ម៉ៅ ហាវាណាល់រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្លែងថា ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយាន្តដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាក្នុងអំឡុងពេល ៥ខែឆ្នាំ២០១៧ មានប្រមាណ ជិត ៣,៥លាននាក់ គឺមានអត្រាកំណើន ជាមធ្យម២២ភាគរយ និងទំនិញ Cargo ២៥ពាន់តោន ដោយមានអត្រាកំណើន ជាមធ្យម៤០ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

លោករំពឹងថា ចំនួនអ្នកដំណើរឆ្លង កាត់អាកាសយានដ្ឋានកម្ពុជានឹងកើន ឡើងដល់ជាង៧លាននាក់នៅឆ្នាំនេះ ស្របពេលកម្ពុជាមានជើងហោះហើរ កាន់តែច្រើនជាពិសេសការតភ្ជាប់ជើង ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់ទីក្រុងភ្នំពេញ។

គួររំលឹកផងដែរថា យន្តហោះខ្នាតយក្ស ធុន Boeing ៧៧៧ របស់ក្រុមហ៊ុនអាកាស ចរអេមីរ៉ាត បានចុះចតដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។អេមីរ៉ាតហោះហើរទៅកាន់ ទិសដៅជាង ៣៥ទីតាំងនៅអឺរ៉ុបពីមជ្ឈមណ្ឌលរបស់ខ្លួននៅក្នុងទីក្រុងឌូបៃរួមបញ្ចូលទាំងគោល ដៅពេញនិយមជាច្រើនផ្សេងទៀត៕ វឌ្ឍនា

 


ចែករំលែក៖