ព័ត៌មានទាន់ហេតុការណ៍៖

នាឡិកា G-FACTORY CASIO ដ៏ប្រណីតត្រូវបានអ្នកជំនាញជប៉ុនបង្ហាញជូនអតិថិជនក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលនាឡិកាស្វុីសនិងជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ លោក Atsushi Yamaoka និងអ្នកនាង Hitomi Sakakibara តំណាង ក្រុមហ៊ុន CASIO COMPUTER CO,LTD មកពីប្រទេសជប៉ុន បានធ្វើបទបង្ហាញ នាឡិកាម៉ាក G-FACTORY CASIO ជាច្រើនម៉ូដែលទាន់សម័យ និងទំនើប សម្រាប់មនុស្សគ្រប់វ័យ ក្រោមកិច្ច សហការដៃគូពាណិជ្ជកម្ម ជាមួយមជ្ឈ មណ្ឌលនាឡិកាស្វុីសនិងជប៉ុននៅ ប្រទេសកម្ពុជា។ ការបង្ហាញផលិតផល នាឡិកា G-FACTORY CASIO ធ្វើ ឡើងកាលពីរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ដោយមានការចូលរួមពីតំណាងអ្នកលក់នៅទូទាំងប្រទេសកម្ពុជា ។

លោក គួច ណាវ នាយកប្រតិបត្តិ មជ្ឈមណ្ឌលនាឡិកាស្វុីស និងជប៉ុន មានប្រសាសន៍ថា បន្ទាប់ពីចាប់​ដៃគូ​ពាណិជ្ជ​កម្មជាមួយក្រុមហ៊ុន CASIO COMPUTER CO,LTD របស់ជប៉ុន ដោយបាននាំចូលផ្តាច់មុខយកមក​លក់​នៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា គឺមជ្ឈមណ្ឌលនាឡិកាស្វុីស និង ជប៉ុន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនធ្វើឲ្យមជ្ឈមណ្ឌលមានលទ្ធភាពបើក សាខាលក់នាឡិកា CASIO ជាបន្តបន្ទាប់​ក្នុងរាជ​ធានីភ្នំពេញក្រោមការគ្រប់គ្រង​របស់​លោកស្រី លី គាវ អគ្គនាយិកាក្រុម​ហ៊ុន LDI ETERPRISE .LTD ។ ជាក់​ស្តែង​កាល​ពី​ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅថ្មីៗក្រុម ហ៊ុនទើប​សម្ពោធបើក​សាខាថ្មីគឺ”TIME CITY CAMBODIA”​នៅ​​ជាន់ផ្ទាល់ដីនៃអគារ​ពាណិជ្ជកម្មហុងកុងលែន ។

លោកបានបន្តទៀតថា មជ្ឈមណ្ឌល​នាឡិកាស្វុីស និងជប៉ុននាំចូលផលិតផល​នាឡិកា CASIO ៥ ម៉ូដែល ផ្សេងៗគ្នា ដូចជា ជីស្ហុក (G-SHOCK);បេប៊ី ជី (BABY-G) ; អីឌីហ្វៀ (EDIFICE) ;ស្ហុីន (SHEEN) ប្រូតិ្រក (PROTREX); និងកាស្យូធម្មតា (CASIO) ។

លោក Atsushi Yamaoka និងអ្នកនាង Hitomi Sakakibara តំណាង ក្រុមហ៊ុន CASIO COMPUTER CO,LTD សុទ្ធ តែធានាអះអាងចំពោះផលិតផលនាឡិកាCASIO គ្រប់ម៉ូដែលរបស់ខ្លួនដូចៗគ្នាថា នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះក្រុម ហ៊ុនពួកគេបាននិងកំពុងរចនាម៉ូដ នាឡិកាទំនើបៗ ដូចជា ម៉ាក G-SHOCK); (BABY-G) ; (EDIFICE) ; (SHEEN) ,(PROTREX) និងកាស្យូធម្មតា (CASIO)៕ សោភា


ចែករំលែក៖