ព័ត៌មានទាន់ហេតុការណ៍៖

កាតារមានរយៈពេល៤៨ម៉ោងដើម្បីបំពេញទៅតាមសំណើ១៣ចំណុចរបស់ប្រទេសអារ៉ាប់នៅឈូងសមុទ្រ

ចែករំលែក៖

នៅព្រឹកថ្ងៃទី៣ខែកក្កដា ប្រទេសសាវ ឌីអារ៉ាប៊ី និងសម្ពន្ធមិត្តទុករយៈពេលឲ្យ ប្រទេសកាតារ បន្ថែម៤៨ម៉ោងទៀត ដើម្បីឲ្យប្រទេសនេះពិចារណាទទួលយកនូវគោលនយោបាយ១៣ចំណុច ដែលប្រទេសទាំង នោះបានដាក់ចេញ ជាការដោះដូរបញ្ចប់ ការកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុង ដូហា។

ការពន្យារពេលខាងលើ បន្ទាប់ពីមាន សំណើពីប្រទេសគុយវ៉ែត ដែលជាអាជ្ញា​កណ្តាល ក្នុងការដោះស្រាយបញ្ចប់វិបត្តិនៅតំបន់ឈូងសមុទ្រ ។រដ្ឋាភិបាលគុយ វ៉ែត បានស្នើពន្យារពេលដល់កាតារ៤៨ម៉ោងទៀត។

មកទល់ពេលនេះកាតារនៅតែច្រាលចោនគោលនយោបាយ១៣ចំណុចដែល បណ្តាប្រទេសអារ៉ាប់ដាក់ឲ្យកាតារ អនុវត្តដោយគោលនយោបាយទាំងនោះជាការដាក់គំនាបខ្លាំងពេកទៅលើប្រទេសដែលមានឯករាជ្យពេញលេញ។

ឱសាននុវាទចាស់ ដែលប្រទេសតំបន់ឈូងសមុទ្របានដាក់នោះ បានផុតកំណត់កាលពីយប់ថ្ងៃទី២ខែកក្កដា ហើយប្រទេស ដែលបានកាត់ផ្តាច់ទំនាក់ទំនងទាំងនោះបានផ្តល់រយៈពេល២ថ្ងៃបន្ថែមទៀត ឲ្យ កាតារពិចារណាទទួលយក នូវសំណើ ទាំងនោះ។

លក្ខខណ្ឌ១២ចំណុច គឺតម្រូវឲ្យកាតារបិទមូលដ្ឋានទ័ពទួរគី ឬកាត់បន្ថយទំនាក់ ទំនងជាមួយអុីរ៉ង់ជាដើម។ កាតារនៅតែ បង្ហាញជំហរទាត់ចោលសំណើទាំង១៣ ចំណុចដដែល។ ចំពោះបញ្ហានេះរុស្ស៊ីបានស្នើឲ្យមេដឹកនាំកាតារនិងស្តេចបារ៉ែន ចរចា​ គ្នារកដំណោះស្រាយ។

អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម អេហ្ស៊ីប និង បារ៉ែន បានផ្តាច់ទំនាក់ទំនងការទូត បិទផ្លូវអាកាសដែនទឹកនិងដីគោកជាមួយកាតារ កាលពីដើមខែមិថុនា។ ពួកគេចោទថា កាតារគាំទ្រក្រុមភេរវជននិងជិតដិតជាមួយអុីរ៉ង់ដែលជាគូប្រជែងរបស់អារ៉ាប៊ីសាអ៊ូឌីត។ កាលពីថ្ងៃទី២៣ ខែមិថុនា ប្រទេសទាំង៤បានដាក់លក្ខខណ្ឌ១៣ចំណុច ឲ្យ កាតារគោរពតាម បើកាតារមិនចង់នៅ ឯកោទៀត។

១៣ចំណុចនោះមានដូចជា កាតារត្រូវ បិទទូរទស្សន៍អាល់ ហ្សាហ្ស៊ីរ៉ា ត្រូវកាត់បន្ថយទំនាក់ទំនងជាមួយអុីរ៉ង់ បណ្តេញឆ្មាំបដិវត្តន៍អុីរ៉ង់ចេញពីកាតារ បិទមូលដ្ឋានទ័ពទួរគី កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភាតរ អ៊ិស្លាមអេហ្ស៊ីប ឬក៏ឈប់គាំទ្រក្រុមអ៊ិស្លាមជ្រុលនិយមដែលអាមេរិកចាត់ទុកជាក្រុមភេរវជកម្មជាដើម។ ឱសានវាទ១៣ចំណុចនេះត្រូវផុតកំណត់នៅថ្ងៃអាទិត្យកន្លងមកនេះ។

កាតារ មិនអាចអនុវត្តបានតាមសំណូមពរ១៣ចំណុចនេះទេ។ វាជាគំនាបជារឿងហួសហេតុដែលតម្រូវឲ្យកាតារផ្តាច់ទំនាក់ទំនងជាមួយអុីរ៉ង់និងទួរគី ដែលសុទ្ធតែជាប្រទេសដៃគូរបស់កាតារ។ រដ្ឋមន្ត្រីការ បរទេសកាតារ លោកអាប់ឌែលរ៉ាម៉ាន់ អាល់ ថានី ដែលបំពេញទស្សនកិច្ចនៅ ទីក្រុងរ៉ូម បានលើកឡើងថា ១៣ចំណុចនេះគឺធ្វើឡើងសម្រាប់ទាត់ចោលទៅវិញ។ ប្រមុខការទូតកាតារបន្ថែមថា គ្រប់គ្នាសុទ្ធ តែ​ដឹងថា ១៣ចំណុចនេះប៉ះពាល់ដល់អធិបតេយ្យភាពរបស់កាតារ៕ ម៉ែវ សាធី


ចែករំលែក៖