កាលពីថ្ងៃទី៣ ខែកក្កដា មានរថយន្ត១ គ្រឿងបានបើកបុក អ្នកដំណើរថ្មើរជើង បណ្តាលឲ្យមនុស្ស៩នាក់រងរបួស។ ហេតុ ការណ៍ខាងលើកើតឡើងនៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍ខាងលើជាគ្រោះថ្នាក់ប៉ុណ្ណោះមិនមែន ជាសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។
ប៉ូលិសទីក្រុងបូស្តុនបានប្រកាសថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅជិតស្ថានីយរថយន្តតាក់ស៊ីក្នុងអាកាស យានដ្ឋាន Logan បណ្តាលឲ្យមនុស្សជា ច្រើនរងរបួស។
ប្រភពព័ត៌មានពីប៉ូលិសនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្តតាក់ស៊ីបង្កគ្រោះថ្នាក់បានសហការជាមួយ ប៉ូលិស ហើយពេលនេះមិនទាន់ដឹងថា នេះជាសកម្មភាពចេតនា ឬអចេតនានោះ ឡើយ។ សកម្មភាពនោះមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មឡើយ។
បើទោះបីជាមានគ្រោះថ្នាក់ ប៉ុន្តែការ ប្រកាសអាសន្នពីសកម្មភាពវាយប្រហារភេរវកម្ម ត្រូវបានមន្ត្រីក្នុងតំបន់បានប្រកាស អាសន្នក្នុងពេលដែលអាមេរិករៀបចំទិវា ឯករាជ្យនៅថ្ងៃទី៤ ខែកក្កដា។ ដោយសារតែមានការវាយប្រហារភេរវកម្មជាច្រើន បានកើតឡើងនៅតំបន់អឺរ៉ុបដោយពួកភេរវ ករបានបើករថយន្តបុក អ្នកដំណើរ ទើប មន្ត្រីអាមេរិកបើកការសើុបអង្កេតខ្លាចមានជាប់ពាក់ព័ន្ធនឹងភេរវកម្ម៕ ម៉ែវ សាធី