ខេត្តក្រចេះ៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅចំណុចដីឧបសម្ព័ន្ធរវាងស្រុកព្រែកប្រសព ខេត្តក្រចេះ និងស្រុកសន្ទុក ខេត្តកំពង់ធំបានឈានឲ្យមានការប៉ះទង្គិចគ្នានៅពេលដែលអាជ្ញាធរភូមិ ឃុំចុះទៅដោះស្រាយជាមួយក្រុមប្រដាប់អាវុធមកពីខេត្តកំពង់ធំរហូតលោកមេភូមិស្រវាយកបានកាំភ្លើងខ្លីមួយដើម ខណៈបម្រុងបាញ់គំរាមនៅពេលប៉ះទង្គិចនោះ ។
ការចុះដោះស្រាយករណីវិវាទដីធ្លីរវាងពលរដ្ឋរស់នៅចំណុចដីឧបសម្ព័ន្ធខាងក្រោយឃុំសោប ស្រុកព្រែកប្រសព្វនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ប៉ុន្តែមិនមានអ្នករងរបួសទេ ។
មេភូមិស៊ីទែន ឃុំសោប ស្រុកព្រែក ប្រសព្វលោក សាយ ខេន ដែលចុះដោះ ស្រាយនិងជួបហេតុការណ៍ប៉ះទង្គិចគ្នានោះ បាននិយាយថា នៅពេលដែលអាជ្ញាធរ ចុះទៅដោះស្រាយ ស្រាប់តែមានមនុស្ស មួយក្រុមស្លៀកពាក់ឯកសណ្ឋានជាកង កម្លាំង២នាក់ និងស្លៀកពាក់ស៊ីវិល២នាក់ប្រដាប់ដោយអាវុធ។ មនុស្សទាំង៤នាក់ នេះត្រូវបានពលរដ្ឋសន្និដ្ឋានថា ជាក្រុម មនុស្សត្រូវអ្នកមានអំណាចជួលមកកាង និងមើលការខុសត្រូវដីនៅចំណុចដែលគេនាំគ្នារំលោភយក ។
មេភូមិរូបនេះបានបន្តថា នៅពេលលោក ចុះទៅដោះស្រាយស្រាប់តែមានការប៉ះ ទង្គិចរវាងពលរដ្ឋជាមួយនឹងក្រុមមនុស្ស៤នាក់នោះ ហើយក្រុមមនុស្ស៤នាក់ដែល មានស្លៀកពាក់ស៊ីវិល និងឯកសណ្ឋនជា កងកម្លាំងបានព្យាយាមចាប់ពលរដ្ឋដែលតវ៉ាដាក់ខ្នោះក៏មានការប្រតាយប្រតប់គ្នាដោយក្រុមជនទាំងនោះព្យាយាមដកកាំភ្លើង ភ្ជង់បាញ់គំរាមទៀត។ ដោយសារតែពល រដ្ឋជាច្រើននាក់បានប្រតាយប្រតប់លោកក៏កញ្ឆក់បានកាំភ្លើងខ្លី១ដើមដែលពួកគ េបម្រុងបាញ់។ បន្ទាប់ពីឃើញស្ថានភាព បែបនេះក្រុមមនុស្សទាំងនោះបាននាំគ្នារត់គេចខ្លួនចេញពីការដេញវាយរបស់ពលរដ្ឋ។
អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា អាជ្ញាធរឃុំសោបបានយកកាំភ្លើងខ្លីម៉ាកកា៥៤មួយដើមដែលដណ្តើម បានយកមកប្រគល់ឲ្យនគរបាលស្រុក។ លោកបានបញ្ជាក់ថា នគរបាលជំនាញ កំពុងបន្តស៊ើបអង្កេតរកម្ចាស់កាំភ្លើងខ្លីនេះ៕ សហការី