ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចាំមើលថាតើថ្ងៃណាបានសម្មត្ថកិច្ចបង្រ្កាប មេឆ្នោតវៀតណាម ឈ្មោះ ពា សមុទ្រ ហៅយក្សនិងប្រពន្ធឈ្មោះ ចែមួយ ដើម្បីភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ខេត្តត្បូងឃ្មុំ; តាមប្រភពពត៍មានច្បាស់ការបានឲ្យដឹងថា មិនត្រឹមមានមោទនភាពនិងមុខរបរខុសច្បាប់របស់ខ្លួន ដែលសម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំមិនហ៊ានបង្រ្កាបប៉ុណ្ណោះទេ ឥឡូវនេះថៅកែឬមេល្បែងសុីសង កន្ទុយលេខយួន ឈ្មោះ ពា សមុទ្រ ហៅយក្ស និងប្រពន្ធ ឈ្មោះ ចែមួយ បានប្រាប់ទៅកូនកញ្រែ្ចងជាច្រើននាក់របស់ខ្លួនថា ឲ្យកត់និងដើលក់ឆ្នោតម៉ាសេរីទៅសូមកុំខ្លាចព្រោះរូបគេមានខ្សែរធំណាស់គ្មានសម្មត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយពិសេសនគរបាលខេត្តតែម្តង។ ចំណែកកូនកញ្រ្ចែងរបស់គេ ឈ្មោះ សុខេង និងឈ្មោះ មុំ ដែលកំពុងដើរលក់ឆ្នោត(កន្ទុយលេខយួន)ក៏បានអួតអាងដូចមេគេថា គ្មាន នណាហ៊ានចាប់មេគេនោះទេព្រោះមេគេមានខ្សែរធំជាខ្នងបង្អែកចាំកាងនូវមុខរបរខុសច្បាប់នេះ។

ប្រភពបានបញ្ជាក់ទៀតថា សព្វថ្ងៃ និងជាយូណាស់មកហើយ ថៅកែឬមេឆ្នោត(កន្ទុយលេខយួន) ឈ្មោះ ពា សមុទ្រ ហៅយក្ស និងប្រពន្ធ ឈ្មោះ ចែមួយ កំពុង តែពង្រាយ កូនកញ្រ្ចែង របស់ខ្លួនឲ្យដើរលក់ល្បែងកន្ទុយលេខយួន នៅតាម មូលដ្ឋាន ទីផ្សារ ទីប្រជុំជន ស្ទើរគ្រប់ស្រុក ក្រុងទូទាំងខេត្តទាំងពីរ(ត្បូងឃ្មុំ_កំពង់ចាម) ប៉ុន្តែសម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ មិនដែលបង្រ្កាប រឺឃាត់ខ្លួនថៅកែមេឆ្នោតនេះម្តងណាឡើយ តែបើ បង្រ្កាបៗ បានតែកូនកញ្រ្ចែងតូចតាចកំបុិកកំប៉ុក ដែលដើរលក់ដូរបាយហូបមួយពេលៗ ហើយនិងកូនកញ្រ្ចែងណាដែលដើរលក់កន្ទុយលេខ ដែលមិនលក់បន្តទៅឲ្យមេឆ្នោតដះុស្លែទាំងពីនាក់ប្តីប្រពន្ធ នេះតែប៉ុណ្ណោះ។

ភាពអសកម្មនិងភាពមិនប្រកតីរបស់សម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំខាងលើ ត្រូវបានមជ្ឈដ្ឋានប្រពលរដ្ឋរិះគន់ថាជាចេតនា ដុតឲ្យខ្លោចរោចឲ្យឆៅ ដើម្បីលាភសក្ការៈនិងស្នាដៃ។

ជាក់ស្តែងប្រជាពលរដ្ឋបានប្រាប់និងចង្អុលបង្ហាញជូនសម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំថា បើចង់បំបាត់ល្បែងសុីសង កន្ទុយលេខ ដែលនាំឲ្យកើតមានចោរលួចចោរប្លន់ មិនបាច់ទៅចាប់បង្ក្រាបឯណាឆ្ងាយទេ គឺនៅក្បែរឃ្លៀករបស់សម្មត្ថកិច្ចនិងចំហទៀត ផងព្រោះមេឆ្នោតដះុស្លែទាំងពីខាងលើ សព្វថ្ងៃកំពុងតែពង្រាយកូនកញ្ច្រែង លក់ដូចផ្សាត្រីនៅក្នុងមូលដ្ឋាន។

ការបើកលេងដោយគ្មានការបង្រ្កាបយ៉ាងគគ្រឹកគគ្រេងដូចផ្សារត្រី របស់មេល្បែងកន្ទុយលេខពីរនាក់ប្តីប្រពន្ធខាងលើ ដែលមិនញញើតនិងសម្មត្ថកិច្ចនគរបាល នេះ វាបង្កឲ្យមានការព្រួយបារម្ភ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថា ស្ថានភាពនេះអាចនឹងជាមូលហេតុ ដែលនាំឱ្យមានការទាស់ទែងបែកបាក់គ្រួសារ និងចោរលួចចោរប្លន់។

ជាមួយនិងការលើកឡើងខាងលើរ ស្នងការនគរបាលខេត្តត្បូងឃ្មំុ លោកឧត្តមសេនីយ៍ទោ បែន រត្ន័ កន្លងទៅបាន បញ្ជាក់ឲ្យដឹងថា ករណីនេះលោកបានប្រគល់ភារកិច្ចជូនទៅលោកស្នងការរងទទួលផែន ឲ្យចាត់ការហើយ។

ចំណែកលោកវរសេនីយឯក ប្រាក់ ប៊ុនណុន ស្នងការរងទទួលផែនព្រហ្មទណ្ឌ កន្លងទៅក៏បានឲ្យដឹងថា ករណីបង្រ្កាបល្បែងឆ្នោតនេះលោកបានរៀបចំកម្លាំងហើយ និងធ្វើការបង្រ្កាបនៅថ្ងៃណាមួយ។

ករណីនេះ ប្រជាពលរដ្ឋជាច្រើនបានសំណូមពរដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនិងគណៈបញ្ជាការឯកភាពខេត្តក៏ដូចជាអធិការដ្ឋាននគរបាលស្រុក បុស្ត៍រដ្ឋបាល មេត្តាជួយទប់ស្កាត់នូវល្បែងស៊ីសង ដែលកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ត នេះផង៕ វណ្ណៈ


ចែករំលែក៖