ភ្នំពេញ ៖ ករណីរថយន្តដឹកលើស ទម្ងន់ នៅតែជាបញ្ហាចោទសម្រាប់ផ្លូវថ្នល់ នៅកម្ពុជា ។ រដ្ឋមន្ត្រីក្រសួងសាធារណការ ច្រើនជំនាន់ និងជញ្ជីងថ្លឹងរថយន្តស្អេកស្កះ តាមផ្លូវជាតិ នៅតែមិនអាចកាត់បន្ថយបញ្ហា រថយន្តផ្ទុកលេើសទម្ងន់បានឡើុយ ។ មិន តែប៉ុណ្ណោះ ថ្នាក់ដឹកនាំក្រសួងសាធារណ ការ និងដឹកជញ្ជូនហាក់ដូចជាបានបង្ហាញ មោទនភាពពេលដែលប្រាក់ពិន័យពីរថយន្ត ដឹកលើសទម្ងន់កើនឡើងទៅវិញ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពេញមួយខែមិថុនាកន្លង ទៅនេះគណៈកម្មាធិការសម្របសម្រួល អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ចំនួន១២០ គ្រឿង និងពិន័យបានថវិកាជាង២៣៣ លានរៀល ។
បើតាមរបាយការណ៍របស់ក្រសួង សាធារណការ ដែលចេញផ្សាយនៅថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹង ថា ចំនួនរថយន្ត ដឹកលើសទម្ងន់កំណត់ ដែលចាប់នៅក្នុងខែមិថុនា មានការថយចុះ ២៩គ្រឿង បើធៀបនឹងខែឧសភា។ រថ យន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ ចាប់ពី៤តោន រហូតដល់ ២៨តោន។
ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន តែងតែបានអំពាវនាវដល់មន្រ្តីរបស់ខ្លួនឲ្យចាត់វិធានការតឹងរឹុងនិងបង្ក្រាបការដឹកលើស ទម្ងន់នេះ ហើយក៏បានអំពាវនាវដល់អ្នក រកស៊ីដឹកជញ្ជូនកុំឲ្យដឹកលើសទម្ងន់ ព្រោះ ការដឹកលើសទម្ងន់នេះធ្វើឲ្យខូចខាតផ្លូវ ធ្ងន់ធ្ងរ។
បើតាមលោក ស៊ុន ចាន់ថុល ប្រាក់ពិន័យពីរថយន្តដឹកលើសទម្ងន់នេះ មិនអាចយក ទៅទូទាត់ជាមួយទំហំខូចខាតផ្លូវបាននោះឡើយ ដូច្នេះក្រសួងមិនចង់បានប្រាក់ពិន័យពីរថយន្តដឹកលើសទម្ងន់នេះឡើយ ។
នេះជាអ្វីដែលក្រសួងសាធារណការ បង្ហាញឲ្យឃើញថា បញ្ហារថយន្តផ្ទុកលើស ទម្ងន់នៅតែចោទមិនអាចដោះស្រាយបាន ឡើយ ។
ក្រុមអ្នកសង្កេតការណ៍និយាយថា ដើម្បី លុបបំបាត់សកម្មភាពអនាធិបតេយ្យបញ្ហារថយន្តផ្ទុកលើេសទម្ងន់នេះការផាកពិន័យ យកប្រាក់ពីអ្នកល្មើសច្បាប់មិនមែនជា ដំណោះស្រាយទេ។ ការចាត់វិធានការ បញ្ឈប់សកម្មភាពនៃការដឹកជញ្ជូនលើស ទម្ងន់ទើបមានប្រសិទ្ធភាព ថែរក្សាផ្លូវជាតិ បានយូរ ។ ការត្រេកត្រអាលនឹងប្រាក់ពិន័យ មិនមែនជាដំណោះស្រាយ ក្នុងការទប់ស្កាត់ បទល្មើសលើផ្លូវថ្នល់ឡើយ។ ការបញ្ឈប់ សកម្មភាពដឹកជញ្ជូនលើសទម្ងន់ តាមរយៈ ការបិទក្រុមហ៊ុនដឹកជញ្ជូននោះជាដើម… ទើបរំពឹងថា មានប្រសិទ្ធភាព ៕ ហេង សូរិយា