ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីប្រឆាំងអង្គការសហប្រជាជាតិដែលដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង

ចែករំលែក៖

រុស្ស៊ីបានប្រឆាំងអង្គការសហប្រជាជាតិដែលចេញសេចក្តីប្រកាសដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើងក្រោយពេលប្រទេសនេះបានបាញ់សាលក្បងកាំជ្រួចមីស៊ីលកាលពីថ្ងៃទី៤ ខែកក្កដា ដោយជោគជ័យ។

សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីការបរទេសរុស្ស៊ីកាលពីថ្ងៃទី៦ ខែកក្កដាបានបញ្ជាក់ថា អាមេរិកបានស្នើរដល់អង្គការសហប្រជាជាតិអនុម័តការដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង។

សេចក្តីព្រៀងច្បាប់ដែលស្នើរឡើងដោយអាមេរិកត្រូវបានរុស្ស៊ីប្រឆាំងដោយរុស្ស៊ីបញ្ជាក់ថាការសាកល្បងរបស់កូរ៉េខាងជើងគឺជាកាំជ្រួមមីស៊ីលរយៈចម្ងាយធម្យម មិនមែនមីស៊ីលឆ្លងទ្វីបឡើយ។ ចំណែកអាមេរិកបានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃទី៤ ខែកក្កដា ចំពេលដែលអាមេរិកប្រារពទិវាឯករាជ្យ គឺជាប្រភេទមីស៊ីល Hwasong-14 រយៈចម្ងាយឆ្ងាយ។

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ការដាល់ទណ្ឌកម្មមិនមែនជាដំណោះស្រាយនោះឡើយ ។

លោក Safronkov អគ្គរដ្ឋទូតរុស្ស៊ី បានបញ្ជាក់ថា«រាល់ការខិតខំដើម្បីប្រើប្រាស់មធ្យោបាយយោធាគឺមិនអាចទទួលយកបានឡើយ នឹងបង្កឲ្យមានលទ្ធផលអាក្រក់សោកនាដកម្មកើតឡើង។ ដូចគ្នានោះដែរការដាក់គំនៀបទៅលើសេដ្ឋកិច្ចប្រទេសនេះ ក៏មិនអាចទទួលយកបាននោះដែរដោយកូរ៉េខាងជើងកំពុងតែស្នើរជួយមនុស្សធម៌ពីសហគមន៍អន្តរជាតិ។

សេចក្ដីថ្លែងការណ៍ថ្កោលទោសនោះបានព្រៀងឡើងក្នុងចំណោមប្រទេសជាសមាជិកអង្គការ សហប្រជាជាតិទាំង១៥ប្រទេស ប៉ុន្ដែមិនត្រូវបានអនុម័តឡើយដោយសារតែប្រទេសរុស្ស៊ីបានរារាំងដោយខ្លួនបានអះអាងថា គ្រាប់មីស៊ីលដែលប្រទេសកូរ៉េខាងជើងបានធ្វើតេស្ដកាលពីថ្ងៃអង្គារកន្លងទៅនោះ មិនមែនជាគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM នោះទេ និងបានបញ្ជាក់ថា នោះជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមបើទោះបីជាប្រទេសកូរ៉េខាងជើងផ្ទាល់បានអះអាងថា ខ្លួនបានធ្វើតេស្ដមីស៊ីល ICBM យ៉ាងណាក្ដី៕ ម៉ែវ សាធី


ចែករំលែក៖