ភ្នំពេញ៖ សម្រាប់ការប្រកូតកីឡាប្រដាល់គុនខ្មែរ វគ្គ៨ចុងក្រោយសប្តាហ៍ទី១ នៅសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ លោក ងួន និត អាជ្ញាកណ្តាល បានរាប់កីឡាករ ឡុងឡា មកពីក្លិបមកបីក្លិបអប់ររំកាយ និងកីឡា ស្រុកអន្លង់វែងខេត្តឧត្តមានជ័យចំនួន៨ ពីរលើក និងបានសម្រេចបញ្ឈប់ការប្រកួតក្នុងទឹកទី២ ខណៈដែលលោក ហង់ ម៉ាកខេន ចាប់លើកដៃ កីឡាករ មាស សុជាតិ មកពីក្លិប ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ តាមការប្រកាសលទ្ធផលរបស់គណៈកម្មការតុង ឲ្យឈ្នះកីឡាករ ថន វាសនា មកពីក្លិប នាគរាជមានជ័យ ដោយពិន្ទុ ។
តាមរយៈសកម្មភាពប្រកួតចំនួន២ទឹក រវាងកីឡាករ ឡុង ឡា និង កីឡាករ ពុយ វណ្ណៈ មកពីក្លិប ឃ្លាំងមឿងកីឡា ខេត្តពោធិ គឺឡុង ឡា ហាកមានសភាពបាក់ស្រុតកម្លាំង ក្រោយពី ពុយ វណ្ណប្រើស្នៀតជង្គង់បុកចំពោះ ច្រើនលើក ធ្វើឲ្យ លោក ងួន និត លើកទី១នៅចុងទឹកទី១ ចំនួន៨ និង នៅពាក់កណញតាលទឹកទី២ អាជ្ញាកណ្តាលរូបនោះ បានរាប់ម្តងទៀត ។
ដោយឃើញសភាពមិនស្រួល លោកងួន និត បានគ្រវីដៃ ផ្តលសញ្ញាឲ្យគ្រូពេទ្យឡើងជួយសង្គោះបឋមផងដែរ។ ដូច្នេះកីឡាករ ពុយ វណ្ណៈ បានក្លាយជាបេក្ខភាពទី១ សម្រាប់វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ TV5 NOCK OUT SERIES ប្រភេទទម្ងន់៦៣.៥គីឡូក្រាម។
ចំពោះការប្រកួត រវាង កីឡាករ មាស សុជាតិ និងកីឡាករ ថន វាសនាវិញ ថ្វីពួក ថន វាសនាអាចតស៊ូរហូតចប់ទឹកទី៣នៃការប្រកួត ប៉ុន្តែជាលទ្ធផល ត្រូវបានចៅក្រមទាំង៥រូប ផ្តលលទ្ធភាពឲ្យ កីឡាករ មាស សុជាតិ ឈ្នះដោយពិន្ទុ សម្រាប់តំណែងជាបេក្ខភាពទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ TV5 NOCK OUT SERIES ប្រភេទទម្ងន់៦៣.៥គីឡូក្រាម ។
គួរបញ្ជាក់ថា សម្រាប់សប្តាហ៍ទី២នៃការប្រកួតជម្រុះវគ្គ៨នាក់ចុងក្រោយពានរង្វាន់ TV5 NOCK OUT SERIES ប្រភេទទម្ងន់៦៣.៥គីឡូក្រាម នៅសល់កីឡាករ ៤នាក់ទៀត ដូចជា ទី១-កីឡាករ សុខ សុវណ្ណា មកពីកងពលធំលេខ២ នៃកងយោធពលខេមរភូមិន្ទ ,ទី២- កីឡាករ ផៃ គឹមហឿត មកពីក្លិបគីសែមានរិទ្ធ ,ទី៣ កីឡាករ សៅ វណ្ណា មកពីក្លិប សុភានូមានជ័យ និងទី៤ កីឡាករ ពុទ្ធ សំបូរ មកពីក្លិប ពុទ្ធសេរីវង្សពោធិសែនជ័យ ៕ សារីម