ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាវាយម្នាក់១ដៃ១ជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេច 

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ច បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេចហើយតែរត់មិនរួច ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់នាំគ្នាវាយម្នាក់១ដៃ១ជើងឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច ប៉ុស្តិ៍ទួលទំពួង១ ។ ហេតុការណ៍ឃាត់ខ្លួននេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ផ្លូវ៤៦០ កែងផ្លូវ១២៣ និងប្រព្រឹត្តនៅចំណុចមន្ទីរពេទ្យធ្មេញមួយកន្លែងនៅតាមបណ្ដោយផ្លូវ១៥៥ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលទំពួង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ចាន់ នី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។

ជនរងគ្រោះឈ្មោះ កែវ ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកនៅមន្ទីពេទ្យធ្មេញ កន្លែងកើតហេតុតែម្ដង។

តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ នារីគ្រោះបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 1F-4232 ទុកនៅមុខមន្ទីពេទ្យ ដោយភ្លេចដកសោរចេញពីម៉ូតូ ដើរចូលក្នុងមន្ទីរ ខណៈដើរចូលបាន១ភ្លែតក៏នឹកឃើញ ភ្លេចដកសោ ចេញមកខាងក្រៅវិញស្រាប់តែបាត់ម៉ូតូ ក៏បានស្រែកឆោឡោ ពេលបុរសម្នាក់ដែលជាសន្តិសុខប្រចាំនៅមន្ទីរពេទ្យបានឃើញ ជនសង្ស័យលួចម៉ូតូ របស់នារីគ្រោះជិះ ក៏បានរត់ដេញតាមពីក្រោយហើយបានស្រែកថាជួយចាប់ចោរ ជិះមិនបានប៉ុន្មានផង ជនសង្ស័យភ័យ ស្លន់ស្លោ ជិះម៉ូតូទៅគៀនិងរថយន្តប្រជាពលរដ្ឋ ហើយដួលម៉ូតូ ជនសង្ស័យក៏បានរត់ចូលផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះប្រជាពលរដ្ឋលឺស្រែកថាចោរៗ ក៏បានចាប់វាយម្នាក់១ដៃ១ជើងយ៉ាងចាស់ ទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទួលទំពួង១។

ក្រោយ ពេល កើតហេតុជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទួលទំពួង១ធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី ចាត់ការ បន្ត តាម និ តិ វិធី ច្បាប់។ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពួង១ប្រគល់អោយទៅម្ចាស់វិញផងដែរ៕ ស រស្មី


ចែករំលែក៖