ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះជនសង្ស័យ២នាក់រួមនឹងថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចាប់វាយខ្នោះរួមនិងថ្នាំញៀន២កញ្ចប់។ កាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៩ ខែ កក្ដដា ឆ្នាំ ២០១៧នៅចំណុចច្រកឌ្រឺហែមឃ្យូប៊ីទូរស័ព្ទ013 តាមផ្លូវព្រះមុន្នីវង្ស ក្រុម៣២ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក សូរ សំបាន នាយបុ៉ស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមន បានប្រាប់ថាដោយកម្លាំងល្បាតក្នុងភូមិសាស្រ្តក៏ប្រទះឃើញបុរស២នាក់ជិះមូ៉តូម៉ាហុងដាវៃវហើយពេលឃើញសមត្ថកិច្ចក៏បើកមូ៉តូរត់គេចតែដោយមានការសង្ស័យក៏ដេញឃើញបាននិងឆែកត្រួតពិនិត្យរកឃើញថ្នាំញៀន២កញ្ចប់ពីជនសង្ស័យទី១មានឈ្មោះ ស្រេង ស្រួចហៅអូន ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករលីសែងស្នាក់នៅផ្លូវ៩៩ ក្រុម៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនជាម្ចាស់ថ្នាំញៀនលាក់ទុកនៅហាបា៉វខោក្រោយជនសង្ស័យទី២មានឈ្មោះ វង្ស ឆេង ភេទប្រុស អាយុ២០ឆ្នាំមុខរបររត់មូ៉តូឌុបស្នាក់នៅផ្ទះលេខ២៥ ផ្លូវ១០១ ក្រុម៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនជាអ្នកបើកមូ៉តូម៉ាកវៃវពណ៍ខ្មៅពាក់ស្លាកលេខឋទាកែវ១C ២២០៣ហើយក៏យកសាកសួរនាំនៅនគរបាលបុ៉ស្តិ៍ផ្សារដើមថ្កូវ ។

សមត្ថកិច្ចបន្តថាក្រោយពីសួរនាំជនសង្ស័យទាំង២នាក់ក៏បានឆ្លើយសារភាពថាអ្នកបើកមូ៉តូជូនបុរសអ្នកអង្គុយខាងក្រោយទៅទិញថ្នាំញៀនហើយពេលត្រលប់មកវិញក៏ប្រទះជួបនិងសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីរកឃើញគ្រឿងញៀនហើយក៏ធ្វើការដកហូតក្រាមសថ្លាចំនួន២កញ្ចប់តូចនិងទូរស័ព្ទណូគារសសេរីចាស់១គ្រឿងនិងម៉ូតូម៉ាកហុងដាវៃវពណ៍ខ្មៅពាក់ស្លាកលេខតាកែវ១C ២២០៣សេរីចាស់១គ្រឿង។

ក្រោយ ពេល កើតហេតុជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវ បាន សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ផ្សារដើមថ្កូវធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី ចាត់ការ បន្ត តាម នីតិ វិធី៕  ស រស្មី


ចែករំលែក៖