ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការ បុគ្គលិក សន្តិសុខ អាជីវករផ្សារអូរឬស្សី បានចូលរួម អបអរសាទរ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការ បុគ្គលិក សន្តិសុខ អាជីវករផ្សារអូរឬស្សី បានចូលរួមអបអរសាទរ បន្ទាប់ពី «ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ។

ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងកាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តិបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ៕ ស សម


ចែករំលែក៖