ខេត្តប៉ៃលិន៖ នៅនាពេលព្រឺកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅមុខក្នុងសាលាខេត្តប៉ៃលិនមានពិធីអបអរសាទរ ការដាក់បញ្ចូនតំបន់ប្រាសាទសំបូរព្រៃគុកទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយតាមរយអង្គការសហប្រជាតិ( យូណេស្គូ UNESCO)និងតាមរយ DE SION 14 COM 8B,15, ))នៅកិច្ចប្រជុំលើកទី ៤១ របស់ខ្លួន នៅទីក្រុង Krakow នៃប្រទេសប៉ូឡូញតាមសំណើររបស់រារដ្ឋាភិបាលកម្ពុជា ។
នៅមុខសាលាខេត្តប៉ៃលិន មានពិធីអបអរសាទរតំបន់ព្រៃគុកដែលបានដាក់បញ្ចូលបេតិកភណ្ឌពិកភពលោកនេះ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានឡើងអានប្រវត្តិសាស្ត្រដ៏សំខាន់មួយ ជាសារជូនចំពោះបងប្អូនដែលជាជនរួមជាតិកម្ពុជា ក្នុងខេត្តប៉ៃលិន និងក៏ដូចទូទាំងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។
ក្នុងពិធីអបអរសាទរនៅខេត្តប៉ៃលិននេះ មានការចូលរួមពីសំណាក់ លោកអភិបាលខេត្ត អភិបាលរងខេត្ត ស្នងការខេត្តស្នងការរង និងបញ្ជាការដ្ឋានរងកងរាជអាវុធខេត្ត បញ្ជាការដ្ឋានយោធាសឹករងខេត្ត និងប្រធានមន្ទីរជំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗកូនៗ សិស្ស, អ្នកចូលរួមមានចំនួន 1200នាក់)(ដែលបានចូលរួមក្នុងពិធីអបអរសទរ តំបន់ព្រៃគុក បានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិកភពលោក ៕ ស សារ៉េត