កាលពីថ្ងៃទី១២ ខែកក្កដា តុលាការប្រេស៊ីលបានសម្រេចកាត់ទោសអតីតប្រធានាធិបតី លោក Lula Da Silva (កាន់អំណាចអំឡុងឆ្នាំ២០០៣-២០១០) ពីបទចូលរួមនឹងបណ្តាញពុករលួយពាក់ព័ន្ធនឹងក្រុមហ៊ុនឧស្ម័នប្រេងជាតិ Petrobras។ ចៅក្រម Sergio Moro បានសម្រេចសាលក្រមដាក់ទោសជាប់គុក៩ឆ្នាំ។
តាមការចោទប្រកាន់អតីតប្រធានាធិបតី Lula ដែលជាអ្នកបង្កើតគណបក្សពលកម្ម PT បានទទួលនៅវិមានមួយខ្នង និងដីជាច្រើននៅទីក្រុង Sao Paulo ពីក្រុមហ៊ុនសាងសង OAS ជាក្រុមហ៊ុនស្ថិននៅក្នុងបណ្តាញពុករលួយជាមួយក្រុមហ៊ុនប្រេងជាតិ។ ក្រៅពីនេះ អតីតប្រធានាធិបតីរូបនេះនៅមានការចោទប្រកាន់៥ករណីទៀតពាក់ព័ន្ធពុករលួយ។
តាមការប្រកាសរបស់ចៅក្រម Sergio Moro អតីតប្រធានាធិបតីបំពានបទល្មើសពុករលួយ និងលាងលុយខ្មៅ។ កន្លងមកលោក Lula បានប្រកាសថាលោកនឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០១៨។ នៅក្នុងការស្ទង់មតិកន្លងមក លោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ។ នៅពេលនេះ លោកត្រូវបាត់បង់តំណែងជាបេក្ខភាពប្រធានាធិបតីក្រោយតុលាការកាត់ទោស។
ព័ត៌មានខាងលើត្រូវបានប្រកាសក្នុងពេលដែល សភាប្រេស៊ីកំពុងតែពិចារណាពីការដកតំណែងប្រធានាធបិតីបច្ចុប្បន្នលោក Michel Temer ដោយចោទប្រកាន់ពាក់ព័ន្ធ និងអំពើពុករលួយជាមួយក្រុមហ៊ុន Petrobras។
ក្នុងរយពេល២ឆ្នាំចុងក្រោយនេះ នយោបាយប្រេស៊ីប្រឈមនឹងវិបត្តិជាទ្រង់ទ្រាយធំ ដោយសារតែអ្នកនយោបាយជាច្រើនរូបជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាមួយក្រុមហ៊ុនប្រេង Petrobras ។ កន្លងមកអតីតប្រធានាធិតីលោកស្រី Dilma Rousseff សមាជិកគណបក្ស PT ក៏ត្រូវបានដកដំណែងដោយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេងខាងលើផងដែរ៕ ម៉ែវ សាធី