Chelsea បានទិញខ្សែបម្រើកណ្តាល Tiemoue Bakayoko ពីក្រុមម្ចាស់ជើងឯកបារាំង Monaco ក្នុងតម្លៃ៤០លានផោន។
ខ្សែបម្រើអន្តរជាតិបារាំងវ័យ២២ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ ឆ្នាំជាមួយនឹងម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។ គាត់បានក្លាយជាកីឡាករទី២របស់ Chelsea បន្ទាប់ពីពួកគេបាននាំយកខ្សែការពារ Antonio Rudiger មកពីក្រុម Roma ។
Bakayoko បានចូលរួមជាមួយក្លិបម៉ូណាកូពីគូប្រជែងក្របខ័ណ្ឌបារាំង Ligue 1 របស់ក្រុម Rennes ក្នុងឆ្នាំ២០១៤។
Bakayoko ដែលនឹងពាក់អាវលេខ១៤នៅក្លិបតោខៀវ Chelsea បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានមកទីនេះហើយចូលរួមក្រុមដ៏អស្ចារ្យ។ នេះគឺជាក្រុមដែលខ្ញុំស្រលាញ់តាំងពីតូចមកម្ល៉េះ ៕ ដេវីត