ព័ត៌មានទាន់ហេតុការណ៍៖

Man Cityប្រមាញ់បានខ្សែការពារ Kyle Walkerពីមាន់ខ្នាយមាស

ចែករំលែក៖

ក្លិប Manchester City បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែការពារ Kyle Walker របស់ក្រុម Tottenham ក្នុងទឹកប្រាក់ ៥៤ លានផោន។

ខ្សែការពារស្លាបស្តាំWalker ធ្លាប់ជាជម្រើសជាតិអង់គ្លេស២៧ប្រកួត និងបានចំណាយពេល៨ រដូវកាលនៅ Tottenham តែពេលនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ ឆ្នាំជាមួយនឹងក្លិប Manchester City ។

Walkerបាននិយាយថា “ខ្ញុំពិតជារំភើបក្នុងការចុះកុងត្រាជាមួយនឹងក្លិប ហើយមិនអាចទ្រាំចាំបានទេ ។ លោក Pep Guardiola គឺជាអ្នកចាត់ការទូទៅម្នាក់ ក្នុងចំណោមអ្នកចាត់ការទូទៅដែលល្អបំផុតក្នុងពិភពលោក” ។

Walker បានផ្លាស់ពីក្លិប Sheffield United មកចូលរួមក្រុម Spurs ក្នុងឆ្នាំ២០០៩ និងបានបង្ហាញខ្លួនចំនួន១៨៣លើកក្នុងក្របខ័ណ្ឌ Premier League។ ពេលនេះគាត់បានក្លាយទៅជាខ្សែការពារមានតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់៕ ដេវីត


ចែករំលែក៖