ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកសាកល្បងអាវុធឡាស៊ែរមានល្បឿនលឿនជាងមីស៊ីលឆ្លងទ្វីដល់ទៅ៥ម៉ឺនដង

ចែករំលែក៖

បណ្តាញព័ត៌មាន CNN នៅថ្ងៃទី១៨ ខែកក្កដា បានផ្សាយថា កម្លាំងទាហានជើងទឹកអាមេរិក បានសាកល្បងអាវុធឡាស៊ែរLaWS នៅឈូងសមុទ្រ ប៊ែក(Persian) ដែលជាអវុធបាញ់ប្រហារក្នុងល្បឿនលឿនបំផុតលើលោក។

តាមសារព័ត៌មាន CNN ប្រព័ន្ធ ឡាស៊ែរបានវាយប្រហារក្នុងល្បឿនលឿនជាង មីស៊ីលឆ្លងទ្វីបដល់ទៅ៥ម៉ឺនដង។ អាវុធឡាស៊ែ ត្រូវបានដាក់ប្រើប្រាស់នៅលើ នាវាចម្បាំង USS Ponce ។

មេបញ្ជាការកងទ័ព នៅលើនាវាចម្បាំង USS Ponce លោក Christopher Wells បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលLaws មានកម្រិតចំគោលដៅ ជាងអាវុធធម្មតាហើយអាវុធនេះ អាចវាយប្រហារនៅគ្រប់ គោលដៅទាំងអស់។

ការសាកល្បងកន្លងមក ត្រូវបានធ្វើងឡើងក្រោមការជួយអន្តរាគមន៍ពីយន្តហោះគ្មានមនុស្សបើកដើម្បីកំណត់គោលដៅវាយប្រហារ។

នៅពេលនេះ អាមេរិក កាន់តែមានអាវុធទំនើបៗជាច្រើន ដើម្បីទប់ស្កាត់ការវាយប្រហារ ពីសត្រូវ និងវាយកម្ទេចទីតាំងរបស់សត្រូវបានយ៉ាងឆាប់រហ័ស ធ្វើឲ្យសត្រូវមិនអាចវាយបកទាន់ពេលវេលា។

ការពង្រឹងវិស័យអាវុធខាងលើរបស់អាមេរិកក្រោយពេលដែលមន្ត្រីជាច្រើនរូប បានស្នើដល់រដ្ឋាភិបាលអាមេរិក បង្កើនការស្រាវជ្រាវផលិតអាវុធ ឲ្យបានច្រើន បើមិនដូច្នោះទេ រុស្ស៊ី និងចិនប្រាកដជានាំមុខអាមេរិក ក្នុងវិស័យនេះជាមិនខាន៕ ម៉ែវ សាធី


ចែករំលែក៖