ព័ត៌មានទាន់ហេតុការណ៍៖

១០ឆ្នាំល្មមហើយ! ខ្សែបម្រើ Lucasដាច់ចិត្តទៅរកទ្រនំថ្មីនៅអ៊ីតាលី

ចែករំលែក៖

ខ្សែបម្រើ Lucas Leiva របស់ក្រុម Liverpool បានសម្រេចជោគជ័យផ្លាស់ទៅក្លិប Lazioនៅប្រទេសអ៊ីតាលី ក្នុងតំលៃ៥លានផោន។

កីឡាករវ័យ៣០ឆ្នាំរូបនេះគឺជាខ្សែបំរើលេងបានយូរបំផុតរបស់ហង្សក្រហម Liverpool ដែលបានចូលលេងក្នុងឆ្នាំ 2007 គាត់បង្ហាញខ្លួន 345 ប្រកួតសម្រាប់ក្រុម Liverpool រួមទាំង 247 ប្រកួតនៅអង់គ្លេស Premier League ។

ខ្សែបម្រើជាប់ជម្រើសជាតិប្រេស៊ីល២៤ដង Lucas Leiva នេះបានថ្លែងថា “Liverpool គឺជាក្លឹបដ៏អស្ចារ្យបំផុតមួយនៅក្នុងពិភពលោកហើយ ខ្ញុំតែងតែចង់ចំណាយ ពេលនៅសល់នៃអាជីពរបស់ខ្ញុំនៅទីនេះ។ ប៉ុន្តែខ្ញុំបានលេងបាល់កាន់តែតិចទៅៗ ហេតុដូចនេះទើបខ្ញុំត្រូវទៅកាន់ក្លិបថ្មីដើម្បីអាចបានលេងបាល់ទាត់កាន់តែច្រើន” ៕ ដេវីត


ចែករំលែក៖