ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអ៊ុយក្រែនជាច្រើនស្លាប់ក្នុងការប៉ះទង្គិចគ្នានៅទីក្រុង Donbass

ចែករំលែក៖

អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់សង្គ្រាមវាយប្រហារនៅតំបន់ភាគខាងកើត អ៊ុយក្រេន ដោយមានអ្នកស្លាប់ជាច្រើនក្នុងរយៈពេល២៤ម៉ោង ។ កម្លាំងទាហានអ៊ុយក្រែន បានឲ្យដឹងថា មានទាហាន៩នាក់ស្លាប់ នៅក្នុងទីក្រុង Donbass ជាទីកន្លែងដែលកម្លាំងទាហានអ៊ុយក្រែន និងក្រុមបះបោរ គាំទ្រដោយរុស្ស៊ី វាយប្រហារគ្នា ក្នុងរយៈពេល ៣ឆ្នាំកន្លងមក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានប្រកាសថា មាន ទាហានក្រុម បះបោរ នៅតំបន់ Donbass ៥នាក់ស្លាប់ និង ទាហានអ៊ុយក្រែន ១០នាក់ និងម្នាក់រងរបួស ក្រៅពីនេះនៅមានពលរដ្ឋ ស្លូតត្រង់ ២នាក់រងរបួសផងដែរ។

លោកស្រី Nauert បានប្រកាសថា អាមេរិកបានស្នើដល់កម្លាំង ទាហានក្រុមប្រឆាំងនៅទីក្រុង Donbass គោរពទៅលើលក្ខណ នៃកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះហត្ថលេខា កាលពីឆ្នាំ ២០១៥។

នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា មានទាហានអ៊ុយក្រែន ២០នាក់ស្លាប់និង៣៥នាក់រងរបួស ក្នុងរយៈពេល២០ថ្ងៃ ក្នុងខែកក្កដា ឆ្នាំ ២០១៧។ នៅថ្ងៃទី២០ ខែកក្កដាកម្លាំង ទាហានអ៊ុយក្រែន ទទួលរងការខាតបង់យ៉ាងខ្លាំងនៅក្នុងសង្គ្រាម វាយប្រហារជាមួយក្រុម បះបោរ។

មេដឹកនាំក្រុម បះបោរនៅភាគខាងកើត ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា កម្លាំងទាហាន ប្រទេសអ៊ុយក្រែន ដែលមានរថក្រោះរាប់សិបគ្រឿងបានធ្វើដំណើរឆ្ពោះ ចូលតំបន់ ព្រំដែន គ្រប់គ្រងដោយក្រុម បះបោរ។

សង្គ្រាមវាយប្រហារខាងលើកើតឡើង ក្នុងពេល ដែលមេដឹកនាំក្រុមប្រឆាំងនៅទីក្រុង Donbass បានឡើងគម្រោង ប្រកាស ជារដ្ឋឯករាជ្យ ស្ថិតក្រោមការដឹកនាំរបស់រុស្ស៊ី។រដ្ឋថ្មីនោះគឺជំនួស រដ្ឋអ៊ុយក្រែនបច្ចុប្បន្ន ហើយប្រទេសថ្មីនេះ នឹងមានរដ្ឋធានី ស្ថិតក្នុងតំបន់ដែលស្ថិតនៅក្រោមការត្រួតត្រារបស់គេ។ ចំណែកក្រុង គៀវ ប្រតិកម្មដោយចំអកឲ្យថា រឿងដែលមានគ្រាន់តែជា”ឈុតល្ខោនផ្សារណាត់នៃពួកអាយ៉ងក្រេមឡាំង”។

ស្របនឹងគម្រោងបង្ហាញដោយពួកឧទ្ទាមរុស្ស៊ីនិយម ប្រទេសថ្មីនេះដែលគ្មានភ័ព្វសំណាងនឹង ឃើញថ្ងៃឡើយ នឹងត្រូវបង្កើតឡើង តាមផ្លូវប្រជាមតិពេញលើដែនដីអ៊ុយក្រែន ហើយត្រូវប្រសិទ្ធិនាម ថា Malorossiaឫ រុស្ស៊ីតូច ពាក្យប្រើជំនាន់ស្តេច Tsar ដើម្បីសម្គាល់ទឹកដីអ៊ុយក្រែនបច្ចុប្បន្ន។

ប្រទេសថ្មីនឹងរួមក្តោបអ៊ុយក្រែនសព្វថ្ងៃ លើកលែងតែទៀបកោះគ្រីមេ ដែលបានភ្ជាប់ខ្លួនទៅហើយ ទៅនឹង រុស្ស៊ី កាលពី ខែមិនាឆ្នាំ២០១៤ ហើយរដ្ឋធានីវា គឺក្រុង Donetsk តែម្តង ដែលជាកំពែងការពារមួយសែនមាំ របស់ពួកផ្តាច់ទឹកដីនិយម ចំណែកក្រុងគៀវ នឹងមានលក្ខន្តិកៈ ជា “មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនិងវប្បធម៌ “៕ ម៉ែវ សាធី


ចែករំលែក៖