ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់បានស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ71 បង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់បើកកៀរម៉ូតូបណ្ដាលឲ្យដួលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅត្រង់ចំណុច ភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្ក គឺ ខាងរថយន្ដ ហ៊ីយឹនដាយ ពណ៍ស ពាក់ស្លាកលេខព្រះសីហនុ 3A4830 បើកដោយឈ្មោះញៀណមិត្ត ភេទប្រុស អាយុ21ឆ្នាំ រស់នៅភូមិឧត្ដង ឃុំ ឧត្ដង់ស្រុកពាមជរ ខេត្តព្រៃវែង បានបើកទៅគៀរ ម៉ូតូម៉ាក វេវអាល់ហ្វា ពណ៍ខ្មៅ ពាក់ ស្លាកលេខ កំពង់ធំ1G3723បើកដោយឈ្មោះ ងួនវ៉ុន ភេទប្រុស អាយុ56ឆ្នាំ នៅភូមិព្រៃដុំ ឃុំចើងដើង ស្រុកបារាយណ៌ (របួសធ្ងន់)។រួមដំណើឈ្មោះ ប៉ែនអាត ភេទស្រី អាយុ54ឆ្នាំ នៅភូមិជាមួយគ្នា (ស្លាប់ពេលបញ្ជូនទៅពេទ្យ) សាកសពត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែក ជនរងគ្រោះដែលរបួសធ្ងន់កំពុងសម្រាកនៅពេទ្យបង្អែកបារាយណ៍សន្ទុក។

រីឯវត្ថុតាង និងមនុស្ស បញ្ចូនមកអធិការដ្ឋាន នគរបាលស្រុកបារាយណ៌ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖