ព័ត៌មានទាន់ហេតុការណ៍៖

នាយករងសាលាបឋមសិក្សាវាលស្បូវ ករណីបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រីជាអនីតិជន

ចែករំលែក៖

ភ្នំពេញៈ គ្រូបង្រៀនម្នាក់មានតួនាទីជានាយករងនៅសាលាបឋមសិក្សាវាលស្បូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមបណ្តឹងរបស់អង្គការដែលចិញ្ចឹមក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់នៅក្នុងទីចាត់ការរបស់សាលា ។

ករណីឃាត់ខ្លួននាយករងសាលាទៅតាមបណ្តឹងរបស់អង្គការបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់សមត្ថកិច្ចទទួលពាក្យបណ្តឺងហើយហៅជនសង្ស័យមកបំភ្លឺនៅនគរបាលប៉ុស្តិ៍រដ្ឋបាលទើបឈានដល់ការឃាត់ខ្លួន ។
ជនសង្ស័យមានឈ្មោះឡុង សុខ ភេទប្រុស អាយុ៥០ឆ្នាំ ជានាយករងសាលាបឋមសិក្សាវាលស្បូវ មានទីលំនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ក្មេងស្រីរងគ្រោះមានឈ្មោះស.ន អាយុ១៤ឆ្នាំ ។

ប្រភពពត៍មានបឋមបានអោយដឹងថា នៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៧ ក្មេងស្រីនិងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ ។
បន្ទាប់មកមិត្តភក្តិខ្លួនបានចេញទៅ
លេងខាងក្រៅស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់សុដន្យ ហើយក្មេងស្រីរងគ្រោះ បានទៅកន្លែងស្នាក់នៅវិញ បានប្រាប់អ្នកមើលថែអង្គការសមាគមទឹកដីសន្យា

ក្រោយមកខាងអង្គការបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ ។
ពាក់ព័ន្ធករណីនេះលោកម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងសមត្ថកិច្ចជំនាញបានសាកសួរជនសង្ស័យនិងក្មេងស្រីរងគ្រោះដើម្បីបំពេញតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីការសាកសួរជនសង្ស័យមិនបានសារភាពនោះទេតែបានរៀបរាប់ពីដំណើររឿងស្តីពីសកម្មភាពប្រលែងលេងជាមួយក្មេងស្រីរងគ្រោះជាសិស្សសាលា ។ ទោះជាយ៉ាងណាក៍ដោយសមត្ថកិច្ចបានបំពេញឯកសារចប់សព្វគ្រប់គ្រាន់ហើយ ករណីនេះហ្នឹងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត ៕ សណ្តោស


ចែករំលែក៖