ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវាយកូនហ្គោលមិនអាជីព២នាក់ឈ្នះពានរង្វាន់ជើងឯក Metfone Golf Championships 2017

ចែករំលែក៖

ភ្នំពេញ៖ ការប្រកួតវាយកូនហ្គោលជើងឯកពានរង្វាន់ Metfone Golf Championships2017 ជាលើកដំបូង ដែលមានអ្នកចូលរួម ជិត១០០នាក់នោះបានរកហើយ ក្រោយប្រកួតដ៏តឹងតែងពេញមួយថៃ្ងនៅលើទីលានវាយហ្គោលCITY GOLF នៅទទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីថៃ្ងទី២៣ ខែកក្កដា ឆ្នាំ២០១៧ អ្នកវាយកូនហ្គោលមិនអាជីព២នាក់ បានឈ្នះពានរង្វាន់ជើងឯកនេះ។

លោក ឧកញ៉ា ឈុន អូន ម្ចាស់ទីលានវាយហ្គោលCITY GOLFបានឲ្យដឹងថា លោកសប្បាយរីករាយខ្លាំងណាស់ដែលបានសហការជាមួយក្រុមហ៊ុនMetfoneនិងក្រុមហ៊ុនមួយចំនួនទៀត បង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលមិនមែនអាជីព ដណ្តើមពានរង្វាន់នេះឡើង ក្នុងគោលបំណងបង្កើនភាពស្និតស្នាលនិងរឹតចំណងសាមគ្គីភាពរវាងកីឡាករ និងកីឡាការិនីមិនមែនអាជីពដែលចូលចិត្តវិស័យកីឡាវាយកូនហ្គោល ដើម្បីបង្កើនភាពស្និតស្នាលអោយកាន់តែល្អប្រសើរ ពិសេសគឺសុខភាពល្អ។

ជើងខ្លាំងទាំង២នាក់ដែលសម្រាំងក្នុងពានរង្វាន់នេះគឺ ក្រុមAចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករPeouPich Metaទទួលបានពិន្ទុ( -5)។ ក្រុមBចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករChum Sam Am ទទួលបានពិន្ទុ(-E)។ ជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុន Metfoneបានអបអរសាទរ ចំពោះកីឡាករដែលទទួលបាននូវជ័យលាភី លោកជំរុញលើកទឹកឲ្យកីឡាករដែលទទួលបានជ័យលាភីលើកនេះ ត្រូវខិតខំហ្វឹកហាត់បន្តទៀត ដើម្បីចូលរួមប្រកួតលើកទី២ នៅថៃ្ង ទី២២ កក្តដា ឆ្នាំ២០១៨ ។សម្រាប់លទ្ធផលនៃការប្រកួត ក្រុមAចំណាត់ថ្នាក់លេខ១បានទៅកីឡាករPeouPich Metaទទួលបានពិន្ទុ( -5) ចំណាត់ថ្នាក់លេខ២បានទៅលើIm Rahul ទទួលបានពិន្ទុ(-5) និងចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ KemSamrachពិន្ទុ (-4)។ដោយឡែកសម្រាប់ក្រុម Bចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករChum Sam Am ទទួលបានពិន្ទុ(-E) ចំណាត់លេខ២បានទៅលើកីឡាករ Men Ra ទទួលបានពិន្ទុ(+1) និងចំណាត់លេខ៣បានទៅលើកីឡាករGen Phorn Nara ទទួលបានពិន្ទុ(+2) ៕ សារីម


ចែករំលែក៖