ព័ត៌មានទាន់ហេតុការណ៍៖

បើទោះបីមិនចង់ក៏លោកត្រាំត្រូវបង្ខំចិត្តចុះហត្ថលេខាដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែរ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បើទោះបីមិនចង់ក៏ត្រូវតែចុះហត្ថលេខាដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែរ ក្រោយពេលពេលដែលរដ្ឋសភា និងព្រឹទ្ធ សភាអាមេរិកបានអនុម័ត ដាក់ទណ្ឌកម្ម ទៅលើរុស្ស៊ីពាក់ព័ន្ធនឹងការបោះឆ្នោត អាមេរិកនៅឆ្នាំ២០១៦។

កាលពីថ្ងៃទី២៤ខែកក្កដាសភាអាមេរិក បានបោះឆ្នោតអនុម័តដាក់ទណ្ឌកម្មថ្មីទៅលើ រុស្ស៊ី អីុរ៉ង់ និងកូរ៉េខាងជើង បន្ថែម ហើយនៅពេលនេះសេតវិមានក៏បាន ឯកភាពទៅលើ ការសម្រេចនោះដែរ។ ហេតុការណ៍ទាំងនោះកើតឡើង នៅក្នុង ពេលដែល លោកត្រាំនិង លោកពូទីនមានទំនាក់ទំនងល្អជាមួយគ្នា។

នៅពេលនេះដែរអ្នកនាំពាក្យ សេត វិមាន លោក Sarah Sanders បានថ្លែងកាល ពីថ្ងៃអាទិត្យថា សេតវិមាន “គាំទ្រ” ទៅលើ ច្បាប់ដែលតាក់តែងនៅក្នុងសមាជ ដើម្បី ធ្វើការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី កូរ៉េខាងជើង និងប្រទេសអុីរ៉ង់ ។

លោក Sanders បានធ្វើការកត់សម្គាល់ យ៉ាងដូច្នេះមួយថ្ងៃ បន្ទាប់ពីក្រុមសភានៅ សេតវិមាន និងព្រឹទ្ធសភា បានប្រកាសលើ កិច្ចព្រមព្រៀងមួយ នៅក្នុងការចរចាដើម្បី អនុម័តច្បាប់មួយ ដែលមានបំណងសំខាន់ ពីការរារាំងពី សំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចង់លុបបំបាត់ ជាឯកតោភាគីចំពោះការដាក់ទណ្ឌកម្មលើរុស្ស៊ីនោះ ។

ការធ្វើវិសោធនកម្មថ្មីនេះ អំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេស រុស្ស៊ី នៅក្នុងការជាប់សង្ស័យពីការចូល ជ្រៀតជ្រែក នៅក្នុងអំឡុងពេលបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី សហរដ្ឋអាមេរិក ឆ្នាំ២០១៦ និងរាប់បញ្ចូលទាំងទណ្ឌកម្ម​ដោយបាន អនុម័តដោយសភា នៅក្នុងខែ ឧសភា ដើម្បីដាក់ទោសដល់ ប្រទេសកូរ៉េ ខាងជើង ដែលមានសកម្មភាពក្នុងការបាញ់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

សម្រាប់ច្បាប់ថ្មីនេះ នឹងត្រូវបោះឆ្នោត ដើម្បីអនុម័តចុងក្រោយ នៅថ្ងៃអង្គារទី២៥ ខែកក្កដា។ បើសិនជា បានអនុម័តរួចរាល់ មែននោះ ព្រឹទ្ធសភា នឹងធ្វើការបោះឆ្នោត មួយផ្សេងទៀត មុនពេលបញ្ជូន ទៅដល់ នីតិប្បញ្ញត្តិដើម្បីឲ្យមានការ ចុះហត្ថលេខា ពីប្រធានាធិបតី ៕ ម៉ែវ សាធី


ចែករំលែក៖