ភ្នំពេញ៖ ជនសង្ស័យ៤នាក់បានជិះម៉ូតូធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់យកម៉ូតូម៉ាកហង់ដា ធូដេរ ពីគូរសង្សាមួយគូរបានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧
នៅចំណុចម៉ាត់ទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងនិងផ្លូវ១៤៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។
ជនរងគ្រោះដែលត្រូវជនសង្ស័យយកកាំបិតភ្ជង់ប្លន់នោះមានឈ្មោះ កែវ ចន្នី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរធ្វើការនៅស្ប៉ាក និងម្នាក់ទៀតឈ្មោះ សាម៉ា រ៉ាឌី ភេទស្រីអាយុ១៨ឆ្នាំ មុខរបរជាបុគ្គលិកនៅស្ប៉ាកដូចគ្នា និងស្នាក់នៅម្ដុំស្ថានីទូរស្សន៍អាសុីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនោះម៉ាក ធូរ ដេ ពណ៍ទឹកសមុទ្យ ពាក់ស្លាកលេខ ភ្នំពេញ1AF-3715 ។
បើតាមសម្ដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុពួកគេទើបតែចេញមកពីធ្វើការហើយបាននាំគ្នាមកអង្គុយលេងនៅកន្លែងកើតហេតុ ពេលដែលកំពុងអង្គុយនិយាយគ្នាលេង ស្រាប់មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់និងមានប្រដាប់ដោយកាំបិតមួយដើមបានដើរមកជិតនិងភ្ជង់គំរាមប្លន់យកម៉ូតូរបស់ខ្លួនហើយជិះគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះបានរាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សារកណ្ដាល១ ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕ ស តារា