ព័ត៌មានទាន់ហេតុការណ៍៖

Romaប្រមាញ់បានខ្សែការពារ Aleksandar Kolarovពីអង់គ្លេស

ចែករំលែក៖

ខ្សែការពារ Aleksandar Kolarov របស់ក្រុមអង់គ្លេស Manchester City បានមកចូលរួមជាមួយក្លិប Roma ក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A លើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំក្នុងតម្លៃ៤,៥លានផោន។

កីឡាករវ័យ៣១ឆ្នាំរូបនេះបានលេង២៤៧ប្រកួតឱ្យក្លិប Man City និងបានឈ្នះពាន Premier League ពីរដង FA Cupម្តង និង League Cup ពីរដងក្នុងរយៈពេល៧ឆ្នាំជាមួយក្លិប។

កាលពីឆ្នាំ២០១០ខ្សែការពារសញ្ជាតិស៊ែប៊ី Kolarov បានផ្លាស់ចេញពីក្រុមLazio របស់អ៊ីតាលី មកកាន់ក្លិប Man Cityក្នុងតម្លៃ១៦លានផោន។ គាត់បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលបានមកក្លិប Roma។ ខ្ញុំនឹងលះបង់១០០ភាគរយនិងច្រើនជាង នេះសម្រាប់ក្រុម Roma ។ គោលបំណងរបស់ខ្ញុំគឺតែងតែចង់ឈ្នះគ្រប់ការប្រកួត” ៕ ដេវីត


ចែករំលែក៖