ប្រធានាធិបតីទួរគី បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសកាតារ ជាលើកដំបូង ចាប់តាំងពីមានវិវាទការបរទេសរវាងកាតារនឹងប្រទេសតំបន់ឈូងសមុទ្រផ្សេងទៀត ។ ទួរគីជាប្រទេសសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត ជាមួយកាតារ និងជាប្រទេសដែលបាន ជួយដល់កាតារយ៉ាងច្រើន ក្រោយពីអារ៉ាប៊ី សាអ៊ូឌីត អារ៉ាប់រួម បារ៉ែន និងអេហ្សុីប ដាក់ទណ្ឌកម្មទៅលើប្រទេសនេះ។
ដំណើរទស្សនកិច្ចរបស់លោក អ៊ែរដូ ហ្គានទៅកាន់កាតារ គឺជាការបង្ហាញពីការ គាំទ្ររបស់ ប្រទេសនេះដល់សម្ពន្ធមិត្ត កាតារ យ៉ាងពេញទំហឹង ដោយមិនមាន ការងាករេ បើទោះបីប្រទេសនេះប្រឈម នឹងការឡោមព័ទ្ធសេដ្ឋកិច្ចក្តី។
ក្រុមអ្នកឯកទេសបញ្ជាក់ថា វិវាទនៅ ក្នុងប្រទេសកាតារជិតឈានដល់ទីបញ្ចប់ហើយ ក្រោយពេលដែល ប្រទេសនៅតំបន់ ឈូងសមុទ្របានបរា ជ័យនៅក្នុងការចេញលក្ខខណ្ឌឲ្យកាតារអនុវត្ត។ វិវាទទាំងនោះ ចាប់ផ្តើមចេញពីប្រទេសសាវឌីអារ៉ាប៊ី បាន ធ្វើឲ្យអាមេរិកខាតបង់ជាច្រើន ដោយ សកម្មភាពអចេតនារបស់ប្រទេសនេះ។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ពេលកន្លងមកថ្មីៗបានប្រកាសថា លោកនឹងបិទទ្វារ ទីតាំងទ័ពអាកាសរបស់អាមេរិកនៅប្រទេសកាតារ ហើយប្រទេស នៅក្នុងតំបន់ ត្រូវតែសាងសង់ទីតាំងទ័ព អាកាសថ្មីឲ្យអាមេរិក ហើយត្រូវចេញប្រាក់ ទាំងអស់។
នៅពេលដែលអាមេរិកដកទាហានចេញពីប្រទេសកាតារនោះ នឹងមានប្រទេសជាច្រើនទៀតនៅតំបន់ឈូងសមុទ្រ នឹងបើកទ្វារស្វាគមន៍កម្លាំងទាហានអាមេរិកមកឈរជើងនៅប្រទេសរបស់ខ្លួនដូចជា អីុរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរីជាដើម។
ពេលប្រធានាធិបតីទួរគីទៅកាន់កាតារ លោក អ៊ែរដូហ្គានក៏បានរិះគន់ថា ប្រទេស អុីស្រាអែល កំពុងធ្វើដំណើរឆ្ពោះទៅរក ភាពឯកោ ដោយសារតែវិធានការ ដែល បានដាក់នៅ បរិវេណអាល់អាក្សា (Al-Aqsa) ស្ថិតនៅតំបន់ភាគ ខាងកើតទីក្រុង ហ្សេរុយសាឡឹម ប្រទេសអុីស្រាអែលនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ។
ប្រធានាធិបតីទួរគីលោក Erdogan បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន មួយ នៅព្រលានយន្ត Ankara Esenboga បន្ទាប់ពីការវិលត្រឡប់ ពីដំណើរទស្សន កិច្ចរយៈពេល ២ថ្ងៃទៅកាន់តំបន់ ឈូង សមុទ្រឲ្យដឹងថា ការរឹតបន្តឹងនៅវិហារ អ៊ិស្លាម អាល់អាក្សា ដោយរដ្ឋាភិបាល អុីស្រាអែល មិនអាចទទួលយកបាន នោះទេ ស្របពេលដែលទំនាក់ទំនងការ ទូត រវាងប្រទេសទាំងពីរ ហាក់មិនសូវរលូន ក្នុងពេលបច្ចុប្បន្ននេះ ។
ប្រធានាធិបតីទួរគីរូបនេះ បានបន្ដទៀត ថា ជំហានដែលមិនអើពើនឹង សិទ្ធិរបស់ ពួកមូស្លីម ក្នុងការថ្វាយបង្គំ និងភាពបរិសុទ្ធ របស់ អាល់អាក្សា កំពុងបង្កើនភាពតាន តឹងនៅក្នុងតំបន់ ដោយអំពាវនាវឲ្យរដ្ឋា ភិបាល នៃប្រទេសអុីស្រាអែល គោរពច្បាប់ នីតិរដ្ឋ និងតម្លៃមនុស្សធម៌ ៕ ម៉ែវ សាធី