ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo មិនចង់ឲ្យ Neymarចេញទៅក្រុមណាទេក្រៅពី Manchester United

ចែករំលែក៖

កីឡាករ Cristiano Ronaldoត្រូវបានគេជឿថា បានផ្តល់យោបល់ដល់ ខ្សែប្រយុទ្ធ ប្រេស៊ីលNeymarមិនឲ្យចាកចេញពីBarcelonaក្នុងរដូវក្តៅនេះទេ តែបើចង់ចេញគួរតែទៅក្លិប Manchester United វិញ។

ខ្សែប្រយុទ្ធCristiano Ronaldo និងNeymar មានចំណងមិត្តភាពយ៉ាង ជិតស្និទ្ធនឹង គ្នាដោយសារតែពួកគេជាតារាផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនយក្សNike ដូចគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្នកំពុងតែកក្រើកពិភពបាល់ទាត់ ដោយសារតែមានព័ត៌មានថា ក្លិបយក្សបារាំងParis St-Germain ហ៊ានចំណាយលុយរហូតដល់ទៅ១៩៩លាន ផោនដើម្បីទិញកីឡាករ Neymar ៕ ដេវីត


ចែករំលែក៖