សហរដ្ឋអាមេរិកនិងអង់គ្លេស មាន កំណើនសេដ្ឋកិច្ចយឺតជាងគេបំផុត ក្នុង ចំណោមប្រទេសនៅលើពិភពលោក ដោយ សារតែ គោលនយោបាយសេដ្ឋកិច្ចមួយ ចំនួនរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដែលអនុវត្តដំឡើងពន្ធនាំចូល ផលិត ផលពីប្រទេសមួយចំនួន ។ ចំណែកអង់ គ្លេស វិញដោយសារតែការចាកចេញពី សហគមន៍អឺរ៉ុប ។
សហរដ្ឋអាមេរិកអាចជួបកំណើនយឺត យ៉ាវ ព្រោះរដ្ឋបាលលោកដូណាល់ ត្រាំ ទំនងជាមិនសូវចាយវាយថវិកាច្រើនទេ។ កំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក មាន២,១ភាគរយ សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ គិតទៅ គឺយឺតយ៉ាវ មិន ដូចតួលេខកំណើនដែលIMF បានគ្រោង ទុក កាលពីខែមេសាទេ។ ខែមេសា IMFបានរំពឹងថា សហរដ្ឋអាមេរិកអាច ជួបកំណើន ២,៣ភាគរយ ឆ្នាំនេះ និង២,៥ ភាគរយឆ្នាំ២០១៨។ ការចុះខ្សោយនៃំ សកម្មភាពផ្នែកសេដ្ឋកិច្ច ធ្វើឲ្យអង់គ្លេស ជួបកំនើនយឺតយ៉ាវដែរ គឺក្នុងតួលេខ១,៧ ភាគរយ ឆ្នាំ២០១៧ និង១,៥ភាគរយ ឆ្នាំ ២០១៨។
កំណើនសេដ្ឋកិច្ចពិភពលោក មិនមាន ការផ្លាស់ប្តូរឡើយ ចាប់តាំងពីខែមេសាឆ្នាំ ២០១៧មកទល់ពេលនេះ គឺមាន៣,៥ ភាគរយ សម្រាប់ឆ្នាំ២០១៧នេះ ដូចការ គ្រោងទុក តាំងពីពេលដំបូង។
តាមតួលេខកំណើនដែលបានកំណត់កាលពីខែមេសា អង្គការIMF រំពឹងជារួមថា សេដ្ឋកិច្ចពិភពលោក ជួបកំណើនល្អ គឺ ក្នុងតួលេខ៣,៥ភាគរយ សម្រាប់ឆ្នាំ២០១៧ នេះ ហើយនឹងអាចកើនដល់៣,៦ភាគរយ សម្រាប់ឆ្នាំ២០១៨។ មូលហេតុនៃកំណើន គឺដោយសារដំណើរការឧស្សាហកម្មនិងពាណិជ្ជកម្មពិភពលោកចេះតែបន្តរីកទៅមុខ។
ប្រទេសតំបន់ចាយប្រាក់អឺរ៉ូ ជួបកំណើន ១,៩ភាគរយ ឆ្នាំ២០១៧ និង១,៧ភាគរយ ឆ្នាំ២០១៨ ជាតួលេខខ្ពស់ជាងការគ្រោង ទុក ត្រូវនឹង០,២ពិន្ទុ និង០,១ពិន្ទុបន្ថែម។ ឆ្នាំ២០១៧នេះ ប្រទេសជាច្រើនដូចជា ប្រទេសក្នុងតំបន់អឺរ៉ុបជួបកំណើនខ្ពស់ ជាងការគ្រោងទុកទៅទៀត ដូចជាអេស្ប៉ាញ ឬក៏អុីតាលីជាដើម។ បារាំងនិងអាល្លឺម៉ង់ក៏មានកំណើនដែរ។
ដោយឡែក មហាអំណាចរុស្ស៊ីនិងចិននៅតែអាចជួបកំណើន ដូចគ្រោងទុក ដដែល។ តួលេខសម្រាប់កំណើនរុស្ស៊ី ឆ្នាំ២០១៧ និង២០១៨ មាន១,៤ភាគ រយ។ ចិនវិញ មានកំណើនគួរសម គឺ មាន៦,៧ភាគរយ សម្រាប់ឆ្នាំ២០១៧ និង ៦,៤ភាគរយ សម្រាប់ឆ្នាំ២០១៨ គឺហួស ពីការរំពឹងរបស់អង្គការIMF ប្រហែល ០,១ពិន្ទុ និង០,២ពិន្ទុ។ កំណើនចិន មានបានដោយសារ នយោបាយបន្ធូរ បន្ថយ និងកំណែទម្រង់របស់រដ្ឋចិន។ ជប៉ុនវិញ មានកំណើន១,៣ភាគរយ ឆ្នាំ ២០១៧ គឺលើសការគ្រោងទុក០,១ពិន្ទុ ហើយឆ្នាំ២០១៨ ជួបកំណើន០,៦ភាគរយ ដូចការគ្រោងទុកដដែល។
ទោះអង្គការIMF មានសុទិដ្ឋិនិយម ចំពោះកំណើនទាំងនេះ ក៏ក្រុមជំនាញ សេដ្ឋកិច្ច ប្រាប់ថា តួលេខកំណើន អាច ប្រែប្រួលបានទៀត ព្រោះវាអាស្រ័យតាមការវិវត្តនយោបាយនៅសហរដ្ឋអាមេរិក ឬក៏នយោបាយនៅអង់គ្លេស ដែលបានដើរ ចេញពីអឺរ៉ុប។ ក្រុមជំនាញក៏មិនភ្លេចលើកឡើងពីបញ្ហាកម្ចីហួសហេតុក្នុងស្រុកចិនដែរ៕ ម៉ែវ សាធី