ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុស្នើឲ្យរថយន្តធំៗផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុឲ្យដឹងថា ភ្លៀងខ្លាំងធ្វើឲ្យទឹកជន់លិចផ្លូវជាតិលេខ4 ត្រង់ចំណុចស្ទឹងឆាយ ចន្លោះគីឡូម៉ែត្រលេខ 153 លេខ154។

ករណីនេះមន្ត្រីស្នើឲ្យរថយន្តធំៗផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅព្រឹកថ្ងៃ២៦កក្កដា២០១៧នេះ រង់ចាំទឹកស្រកទើបបើកដំណើរការធម្មតាឡើងវិញ ដោយឲ្យបង្វែរទិសទៅតាមផ្លូវជាតិលេខ៣ ឆ្លងកាត់ខេត្តកំពតវិញ៕ ឆ្លាម សមុទ្រ


ចែករំលែក៖