ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើស្ថានទូតចិនរួចធ្វើអត្តឃាត

ចែករំលែក៖

បុរសជនជាតិចិនម្នាក់កាលពីព្រឹកថ្ងៃទី១ ខែសីហា (ម៉ោងនៅអាមេរិក) បាន បាញ់ប្រហារ ទៅលើស្ថានទូតចិនស្ថិតនៅ ទីក្រុង Los Angerles ជាច្រើនគ្រាប់មុន ពេលធ្វើអត្តឃាត។

សារព័ត៌មាន AP នៅថ្ងៃទី២ ខែសីហា បានដកស្រង់សម្តីអ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងឡូសអែនជឺឡែសបញ្ជាក់ថា ជនជាតិចិនជាអ្នកបាញ់ជាច្រើនគ្រាប់ពី ខាងក្រៅស្ថានទូត។ ក្រោយមកជនបាញ់ប្រហារនោះក៏បានធ្វើអត្តឃាតនៅលើរថយន្តរបស់ខ្លួនដែលចតនៅខាងក្រៅអគារស្ថានទូត។ អត្តសញ្ញាណជនដៃដល់មិន ទាន់បានប្រកាសជាសាធារណៈនៅឡើយ។ មន្ត្រីប៉ូលិសបញ្ជាក់ថា គ្មានអ្នកណារង របួស ឬស្លាប់នៅក្នុងការបាញ់ប្រហារខាងលើឡើយ។

សារព័ត៌មាន AFP បានដកស្រង់សម្តី លោក Sal Ramirez អ្នកនាំពាក្យស្នងការ ប៉ូលិសទីក្រុង ឡូសអែនជឺឡែសបានបញ្ជាក់ ថា«នៅពេលដែលកម្លាំងប៉ូលិសទៅដល់ កន្លែង ឃើញជនដៃដល់បានស្លាប់ដោយការធ្វើអត្តឃាត »។

នៅពេលនេះប៉ូលិសមិនទាន់ផ្តល់ព័ត៌មានជុំវិញសកម្មភាពបាញ់ប្រហារខាងលើនោះឡើយ ថាតើជនដៃដល់មានចេតនា អ្វីទើបសម្រេចចិត្តបាញ់ប្រហារបែបនេះ? ប៉ូលិសកំពុងបើកការស្រាវជ្រាវទៅលើ ហេតុការណ៍ខាងលើ។

កាលពីឆ្នាំ២០១១ ស្ថានទូតចិននៅទី ក្រុងឡូសអែនជឺឡែស អាមេរិកក៏រងការ បាញ់ប្រហារដូចគ្នា តែមិនមានអ្នករងរបួស ឡើយ។ ជនដៃដល់នាពេលនោះត្រូវបានចាប់ខ្លួនក្រោយបាញ់៩គ្រាប់ទៅលើបុគ្គ លិកនៅមុខស្ថានទូតតែមិនចំ៕ ម៉ែវ សាធី


ចែករំលែក៖