ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធស្រោចទឹកអាស៊ីតលើប្តីដោយសារខឹងឲ្យតែស្រវឹងប្រើហិង្សាញឹកញាប់ពេក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ស្ត្រីម្នាក់ប្រហែលខឹងដល់ក បានយកទឹកអាស៊ីតស្រោចលើប្តីបណ្តាលឲ្យរងរបួសរលាកពេញខ្លួន ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅភូមិទួលសង្កែ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ ។

លោក អោម មុនីវណ្ណ អធិការនគរបាល ស្រុកពញាក្រែកបានឲ្យដឹងថា ប្តីដែលរង ទឹកអាសុីតរបួសធ្ងន់ឈ្មោះ រឹម ទីល អាយុ ៥៣ឆ្នាំ ជាកសិករ។ រីឯប្រពន្ធឈ្មោះ ភុន ស៊ាង អាយុ៤០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។

លោកអធិការបានបញ្ជាក់ថា ករណី ហិង្សាប្រពន្ធជះទឹកអាសុីតដាក់ប្តីនេះកើត ឡើងដោយសារជម្លោះក្នុងគ្រួសារ ខណៈ ដែលប្តីស្រវឹងស្រាតែងតែវាយដុំប្រពន្ធ។ ជនរងគ្រោះមិនដល់ថ្នាក់បាត់បង់ជីវិតនោះ ទេ តែអាចពិការព្រោះស្នាមរបួសរលាក តាំងពីក្បាលរហូតដល់ជង្គង់ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។

លោកអធិការបានបន្ថែមថា ករណីនេះ ក្រោយកើតហេតុស្ត្រីសង្ស័យមិនបានរត់ ទៅណាទេ ហើយត្រូវបានសមត្ថកិច្ចមូល ដ្ឋានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរ បាលស្រុក និងបញ្ជូនបន្តទៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរ បាលខេត្តដើម្បីបន្តនីតិវិធី ។

តាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យ ដឹងថា គ្រួសារខាងលើនេះមានជីវភាពក្រីក្រ ហើយកន្លងទៅនិងពេលបច្ចុប្បន្នបុរសជា ប្តីតែងតែផឹកសុីជាប្រចាំមិនសូវគិតគូរពីការ ងារនោះទេ។ ពេលស្រវឹងម្តងៗតែងតែរក រឿងប្រពន្ធមិនដែលលស់ថ្ងៃ ជួនថ្ងៃខ្លះបាន ប្រើអំពើហិង្សាវាយដំប្រពន្ធ ហើយទំនងជា ប្រពន្ធទ្រាំងលែងបានក៏លាក់ទឹកអាសុីត ដើម្បីតតាំងជាមួយនឹងការប្រើអំពើហិង្សា របស់ប្តី ។

គួរបញ្ជាក់ថា តាមច្បាប់អ្នកប្រើទឹក អាសុីតប្រភេទខ្លាំងជាអាវុធអាចចាត់ចូល ក្នុងបទឧក្រិដ្ឋ។

ចំពោះករណីនេះប្រជាពលរដ្ឋក្នុងភូមិ បានលើកឡើងថា ការដែលស្ត្រីសង្ស័យ ប្រើប្រាស់ទឹកអាសុីតបង្ករបួសស្នាមលើប្តី ព្រោះតែប្តីបានប្រើអំពើហិង្សាជាប្រចាំទើប ធ្វើឲ្យប្រពន្ធអត់ទ្រាំមិនមាន។ មានន័យថា ទះដៃម្ខាងមិនឮ ដូច្នេះមន្ត្រីអ្នកអនុវត្តច្បាប់ គួរពិនិត្យដល់ស្ត្រីសង្ស័យផងដែរ ៕ វណ្ណៈ


ចែករំលែក៖