ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយន្តប្រណាំង KARA ព្យាយាមនាំយកកិត្តិយសពីព្រឹត្តិការណ៍ ASIA CROSSCOUNTRY RALLY 2017 មកជូនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមអ្នក រថយន្តប្រណាំង KARA កម្ពុជា ហាក់មានក្តីសង្ឃឹម នាំយកកិត្តិយស មកជូនប្រទេសជាតិ ខ្លួនវិញ ចំពោះការចូលរួមប្រណាំងរថយន្ត ក្នុងព្រឹត្តិការណ៍ ASIA CROSSCOUNTRY RALLY 2017 នៅប្រទេសថៃ ដែលគ្រោងចេញដំណើរនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ។ នេះបើតាមលោក តឿង ហាវ ប្រធានក្រុមរថយន្តKARAកម្ពុជា បានប្រាប់ឲ្យដឹង ក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៧ខែសីហាកន្លងទៅ ។

ប្រធានក្រុមរូបនេះបានបញ្ជាក់ថា ឆ្លងកាត់បទកន្លងមក របស់ក្រុម KARAកម្ពុជា ពីរមួយឆ្នាំទៅមួយឆ្នាំ ពោលគឺ៣ឆ្នាំជាប់គ្នានេះ ពួកយើងបានផ្លាស់ប្តូរច្រើន គឺដំបូងឡើយគិតថាការទៅចូលរួមប្រកួតដើម្បីដកស្រងបទពិសោធន៍ប៉ុណ្ណោះ ផ្ទុយទៅវិញ ពួកយើងធ្វើបានល្អ ជាកីឡាករ ឬក្រុមរថយន្តប្រណាំងរបស់បណ្តាប្រទេសក្នុងតំបន់មួយចំនួនផងដែរ ។ លោកបានបន្តថា ចំពោះការប្រណាំងលើកនេះ ក្រុមរបស់លោក បានត្រៀមខ្លួនបានយ៉ាងល្អ ទាំងសម្ភារ គ្រឿបន្លាស់ ការរៀបចំរថយន្តក៏មានលក្ខណៈប្រសើរជាងមុនដែរ ។

ដោយឡែក លោក សោម សុកុសល ជាអ្នកបើកបររថយយន្ត បានប្រាប់ឲ្យដឹងថា ចំពោះព្រឹត្តិការណ៍ប្រណាំងរថយន្ត (ASIA CROSSCOUNTRY RALLY នេះ) គេពុំបានកំណតការចាញ់ឈ្នះ សម្រាប់អ្នកដល់មុននោះទេ ប៉ុន្តែអ្វីដែលគណៈកម្មការគេផ្តល់ពិន្ទុ ឬក៏ចំណាត់ថ្នាក់ ពីលេខ១ដល់លេខ៣នោះ ដោយគេកតសម្គាល់គ្រប់ចំណុច ដែលមានក្នុងបទបញ្ជាការប្រកួត និងលក្ខណៈវិនិ្នច្ឆ័យ នានា ដូចជា តំបន់មានភូមិអ្នកស្រុក ទីប្រជុំផ្សារ មន្ទីរពេទ្យ សាលារៀន ស្លាកសញ្ញាចរាចរណ៍ តាមផ្លូវធារណៈ ហើយទៅដល់គោលដៅ ប្រកដដោយសុវត្ថិភាព និងប្រើថិរវេលាតិចជាងគេគឺជាអ្នកទទួលបានជ័យលាភីលេខ១ ។

លោកបានបញ្ជាក់ថា ការប្រកួតនេះគេមិនផ្តោតសំខាន់ទៅលើអ្នកបើបរនោះទេ សំខាន់ មនុស្សក្នុងត្រូវចេះសហការគ្នា ធ្វើយ៉ាង រាល់ការឈប់សម្រាកម្តងៗ ក្រុមការងារ ជួសជុល ត្រូវប្រញ៉ាប់ត្រួតពិនិត្យរថយន្តឲ្យបានលឿន ដើម្បីជួយសម្រួល ឲ្យរថយន្តអាចបន្តដំណើរ ទៅដល់គោលដៅ ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជូន កីឡាករប្រណាំងរថយន្តទៅចូលរួមក្នុងព្រឹត្តិការណ៍ ASIA CROSS COUNTRY RALLY ២០១៧ ចំនួន១ក្រុម មាន៥នាក់ ទី១- លោក Wong Pily អនុប្រធានសហព័ន្ធកីឡាយានយន្ត ទី២-លោក សោម សុកុសល Driver ទី៣- លោក វង្ស គីមហួត Co-driver ទី៤-លោក ពៅ តិចឡេង Manager kara និងទី៥-លោក តឿង ហាវប្រធានក្រុមKARAកម្ពុជា។

ព្រឹត្តិការណ៍នេះមានប្រទេសចំនួន១០ក្នុងទ្វីបអាស៊ីបានបញ្ជូនកីឡាកររបស់ខ្លួនមកចូលរួមប្រកួតផងដែរ ៕ សារីម


ចែករំលែក៖