ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣៥នាទី កម្លាំងជំនាញចុះបង្ក្រាបឈើប្រណីតជាច្រើនដុំ ប្រភេទធ្នុងគីឡូ ដែលឈ្មួញលួចយកទៅលាក់ទុកបិតបាំង ពីសមត្ថកិច្ច ត្រូវបានបែកធ្លាយ ដល់រដ្ឋបាលព្រៃឈើចុះបង្ក្រាប នៅចំណុចក្នុងដីឡូត៍មួយកន្លែង ក្រោយផ្ទះប្រជាពលរដ្ឋ ជិតសាលារៀនបឋមសិក្សាខិះស្វាយ ស្ថិតក្នុងភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
តាមការឲ្យដឹងពីរពលរដ្ឋម្នាក់លួចប្រាប់ឲ្យដឹថា ម្ចាស់ឈើខាងលើ ១ឈ្មោះសាង ២ឈ្មោះមឹន ជាជនជាតិវៀតណាម ហើយឈ្មួញឈើនោះបានដឹកយកមកលាក់ទុក នៅទីតាំងខាងលើដោយមានការបិតបាំង ពីសមត្ថកិច្ចដោយឃើញថា មានការ ចុះបង្ក្រាប និងឆែកឆេរតាមរថយន្តនិងម៉ូតូ មួយចំអិនកំពិស ហើយក៏ស្ងប់ទៅវិញនោះ ធ្វើឲ្យឈ្មួញទាំងនោះភ័យខ្លាច បានដឹកជញ្ជូនជម្លៀសយកមកលាក់ទុក នៅទីតាំងខាងលើយ៉ាងសុខស្រួល ដោយមានការអនុញ្ញាតពីម្ចាស់ដីមានរបង។
ប្រភពដដែលបានបន្តទៀតថាៈ ដោយមានការស៊ើបយ៉ាងច្បាស់ការ ទើបសមត្ថកិច្ចឈានដល់ការបង្ក្រាបរឹបអូសដឹកជញ្ចូន យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើព្រែកមាស។
លោកអំ ម៉ារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង បានឲ្យដឹងថា ករណីបង្ក្រាបទីតាំងលាក់ឈើមួយកន្លែងដែលឈ្មួញលួចដឹកជំលៀស ចេញពីកន្លែងកែឆ្នៃរួចក៍ដឹកយកមកលាក់ទុក នៅទីតាំងខាងលើក្របជិត ឆ្ងាយពីផ្លូវទៅ២ទៅ៣រយម៉ែត្រ ឆ្ងាយពីភ្នែកសមត្ថកិច្ច និងជំនាញពួគគាត់ផងដែរដោយលោកដឹងថា ឈ្មួញឈើនោះ ជាជនជាតិវៀតណាម ។
លោកបន្តទៀតថា កាចុះបង្ក្រាបនេះ ដោយសារមានក្រុមអ្នកសារព័ត៌មាន ជួយផ្តល់ចង្អល់ទីតាំងច្បាស់លាស់ទើបឈានបង្ក្រាបតែម្តង ហើយចំណែកម្ចាស់ឈើនោះមិនដឹងថា ឈ្មោះអ្វីនោះទេ បច្ចុប្បន្នកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីឲ្យចូលខ្លួនមកផាកពិន័យទៅតាមច្បាប់ និងបន្តរុករកទីតាំងស្តុបឈើផ្សេងទៀត ដែលឈ្មួញទាំងនោះយកមកលាក់នៅកន្លែងផ្សេង ។
លោកបញ្ជាក់ទៀតថា លោកមិនអាចប៉ាន់ស្មានបាននៅឡើយទេថា ចំនួនឈើទាំងនោះមានប៉ុន្មានដុំ ប៉ុន្មានតោន ចាំឲ្យកម្លាំងលោករាប់ចំនួនដុំ និងតោនធ្វើរបាយការណ៍ជូនថ្នាក់លើ ៕ មាស សុផាត