ភ្នំពេញ៖ រថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញមួយគ្រឿង ស៊ីញ៉ូបត់ចូលឃ្លាំងទម្លាក់ឥវ៉ាន់ ចៃដន្យមានបុរសម្នាក់ជិះម៉ូតូ ហុងដាឌ្រីមមួយគ្រឿង ជិះមកស្របទិសគ្នា ខាងស្តាំរថយន្ត ឃើញឃើញរថយន្តបត់មិនព្រមឈប់ បែរជាចង់ជែងឲ្យផុត តែមិនផុតត្រូវរថយន្តបុករបួសធ្ងន់ ភ្លាមនោះក៏មានរថយន្តដឹកជ្រូកមួយគ្រឿងទៀត មកពីក្រោយលឿនគេចកន្ទុយក្រោយរថយន្តសណ្តោងរ៉ឺម៉ក ក៏រេចង្កូតឡើងទ្រូងផ្លូវខូចខាតរបើកឃឿនប្រវែងជាង៣ម៉ែត្រ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង នៅមុខរោងចក្រតម្លើងម៉ូតូ ហុងដា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងក្បាលពណ៌ស លាយបៃតង ដឹកទំនិញបើកតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុ រថយន្តបានស៊ីញ៉ូបត់ខាងស្តាំ ស្របគ្នានោះ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី០៨ ពណ៍ខ្មៅពាក់ស្លាកលេខ កណ្តាល1J-6186 ជិះមកស្របគ្នា ទន្ទឹមនិងរថយន្ត ខណៈឃើញរថយន្តបត់ហើយបុរសដែលបើកម៉ូតូមិនព្រមឈប់ បែរជាចង់ជែងឲ្យផុត តែមិនផុតត្រូវរថយន្តបុករបួសធ្ងន់ ភ្លាមនោះ ក៏មានរថយន្តដឹកជ្រូកមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3945 មកពីក្រោយលឿនគេចកន្ទុយក្រោយរថយន្តសណ្តោងរ៉ឺម៉ក ក៏រេចង្កូតឡើងទ្រូងផ្លូវខូចខាតរបើកឃឿនប្រវែងជាង៣ម៉ែត្រ។
ក្រោយកើតហេតុជនរងគ្រោះខាងម៉ូតូ ត្រូវរថយន្តសង្គ្រោះក្លីនិកឯកជនដឹកទៅព្យាបាល ចំណែករថយន្តបង្កជាមួយម៉ូតូ និងរថយន្តដែលបុកឡើងឃឿនទ្រូងផ្លូវខូតខាតឃឿន ត្រូវបានសមត្ថកិច្ចជំនាញចរាចរខណ្ឌមកវាស់វែងនាំយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ