ព័ត៌មានទាន់ហេតុការណ៍៖

កំម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ចោមចៅចុះបង្ក្រាបករណីវាយប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងស្ទាវប្រុស ស្រីជាច្រើននាក់ និងម៉ូតូ៨គ្រឿងត្រូវបានកំម្លាំងអន្តរាគមន៍ សហការជាមួយប៉ុស្តិ៍ចោមចៅឃាត់ខ្លួនកាលវេលាម៉ោង ១២និង៤៥នាទីយប់ថ្ងៃទី៧ខែសីហា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅម្នាក់បានឲ្យដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបក្រុមក្មេងស្ទាវប្រុស ស្រីទាំងនេះ ប្រជាពលរដ្ឋបានរាយការណ៍ថ្មីៗកន្លែងមក មានករណីស្ទាក់វាយប្លន់យកម៉ូតូនៅបុរីលឹមឈាងហាក់ តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅរាយការណ៍បន្តទៅលោកអធិការងទទួលផ្នែកព្រហ្មទណ្ឌ។ ភ្លាមៗនោះបានចុះល្បាតពួនស្ទាក់ជួបនឹងយុវជនមួយក្រុម មានគ្នាប្រមាណទៅ១០នាក់ជិះម៉ូតូតាមផ្លូវត្រូវនគរបាល ហៅ មកសាកសួរសិន ក្រែងមានពាក់ពន្ធ័ករណីវាយប្លន់យកម៉ូតូពីជនរងគ្រោះ។

ក្រោយពីត្រួតពិនិត្យរួចកម្លាំងនគរបាលបានឲ្យវិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ដោយមិនឃាត់ឡើយ៕សុខាសែនជ័យ


ចែករំលែក៖