ក្រោយពេលកម្លាំងទាហានស៊ីរី ក៏ដូចជា ទាហាន ប្រទេសលោកខាងលិច ដណ្តើមបានទីតាំងជាច្រើនពីក្រុងភេរវកម្ម IS មកគ្រប់គ្រងវិញ ពលរដ្ឋភៀសខ្លួនស៊ីរី ប្រមាណ ជា៦០០.០០០នាក់ បាន ត្រឡប់ចូលមកកាន់ស្រុកកំណើត របស់គេវិញ ហើយ ។ ការវិលត្រឡប់របស់ពលរដ្ឋជាង ៦សែននាក់គិតតាំងពីដើមឆ្នាំ២០១៧មកទលពេលនេះ ។នេះជារឿងដ៏ប្រសើរ បំផុត អាចជួយសម្រាល់ដល់វិបត្តិជនភៀសខ្លួន នៅលើពិភពលោក។
អង្គការសហប្រជាជាតិ បានបញ្ជាក់ទៅ កាន់ក្រុម អ្នកយកព័ត៌មានថា ស៊ីរីគឺ នៅមិនទាន់រួចរាល់១០០ភាគរយ សម្រាប់ការវិលត្រឡប់នេះ នៅឡើយដែលមាន ន័យថា កន្លែងដែលក្រុមជនភៀសខ្លួន វិលត្រឡប់នោះគឺ នៅមានកង្វះខាតជាច្រើនខ្លាំងណាស់ សម្រាប់ ការរស់នៅរបស់ពួកគេ។
ក្នុងចំណោមចំនួន នៃការវិលត្រឡប់ទាំងអស់ ដែលមានទៅដលើ៩០ភាគរយ នៃមនុស្សដែលបានធ្វើការភៀស ខ្លួនគេជឿជាក់ថា ក្នុងនោះមាន១៦ភាគរយ ជាចំនួនដែលច្រើន ជាងគេបានវិលត្រឡប់ មកពីប្រទេស តួកគីនិង ហ្ស៊កដានីហើយការវិលត្រឡប់ ចូលមកវិញគឺសំដៅចូលទីក្រុងAlepoនិងAl Hasakeh។
ជាមួយគ្នានេះដែរ អង្គការ សហប្រជាជាតិ បានប្រកាសផងដែរថា ក្រុមអ៊ីស្លាមIS នៅតែមានសមត្ថភាពវាយប្រហារថ្វីត្បិតតែមានការវាយបង្ក្រាបពីកងទ័ពអន្តរជាតិក្តី។យោងតាមរបាយការណ៍មួយរបស់អ.ស.ប បានឲ្យដឹងថា” ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនិងក្រុមភេរវជនអៃកៃដា នៅតែមានសមត្ថភាពក្នុងការវាយប្រហារភេរវនិយមដ៏សំខាន់ៗនាអំឡុងពេល៦ខែដើមឆ្នាំ ២០១៧នេះ បើទោះបីជាមានការវាយបង្ក្រាបពីសំណាក់កងទ័ពអន្តរជាតិយ៉ាងណាក្តី”។
លោក Donald Trump ប្រធានាធិបតីអាមេរិក កាលពីខែកក្កដាមុនធ្លាប់បានថ្លែងថា “ក្រុមអង្គការរដ្ឋអ៊ីស្លាម ត្រូវទទួលបរាជ័យយ៉ាងឆាប់រហ័សបំផុត”។ ការអះអាងយ៉ាងនេះរបស់លោក ត្រំ គឺនៅខណៈពេលដែលកងទ័ពសម្ព័ន្ធអន្តរជាតិ បានវាយដណ្តើមបានទីក្រុងMossoulរបស់អ៊ីរ់ាក់មកវិញ។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញមួយភាគធំរបស់ អ.ស.ប. ពុំសូវប្រាកដប្រជាក្នុងចិត្តពេកនោះទេ។
ពីព្រោះ ទោះបីជាកងទ័ពអន្តរជាតិ ធ្វើការវាយបង្រ្កាបយ៉ាងខ្លាំងក្លានៅអ៊ីរ៉ាក់និងនៅស៊ីរីក្តី ក៏ពួកភេរវជននៃអង្គការរដ្ឋអ៊ីស្លាម នៅតែមានសមត្ថភាពទប់ទល់ជានិច្ច ជាអាទិ៍ការផ្ទេរមូលនិធិទៅផ្គត់ផ្គង់អោយដល់ក្រុមគ្នាគេដែលកំពុងស្ថិតនៅក្រៅតំបន់សង្គ្រាមនៅដើមបូព៌ា-នេះបើតាមរបាយការណ៍របស់អសប ដែលបានផ្សព្វផ្សាយតាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នៅក្នុងការបញ្ជូនមូលនិធិ នេះ ពួកអង្គការភេរវនិយម បានប្រើល្បិចកល ដោយធ្វើការផ្ទេរទឹកលុយក្នុងចំនួនដ៏តិចតួច គឺធ្វើយ៉ាងណាដើម្បីកុំឲ្យគេមានការសង្ស័យឬអាចចាប់ថ្នាក់បាន។
របាយការណ៍របស់អ.ស.ប.ដែលមានកម្រាស់២៤ទំព័រ បានលើកបញ្ជាក់ផងដែរថា ក្រុមភេរវជនរបស់អង្គការរដ្ឋអ៊ីស្លាម នៅតែមានកម្លាំងតស៊ូនិងចិត្តមានៈដើម្បីធ្វើការវាយប្រហារនៅក្រៅតំបន់ដើមបូព៌ា ជាអាទិ៍ផ្ទាំងស៊ីបជាអាទិភាពគឺអឺរ៉ុប។
យោងតាមអ្នកជំនាញរបស់អ.ស.ប.ដដែល អង្គការរដ្ឋអ៊ីស្លាម មិនគ្រាន់តែធ្វើការវាយប្រហារនៅអឺរ៉ុបឬក៏នៅអាហ្វ្រិកខាងកើតនិងខាងលិច ឬក៏តំបន់អាស៊ីកណ្តាលនិងឧបទ្វីបអារ៉ាប់ប៉ុណ្ណោះទេ តែឥឡូវនេះ វាបានលាតសន្ធឹងរហូតទៅរហូតដល់តំបន់អាស៊ីភូមិភាគអាគ្នេយ៍ទៀត ជាពិសេសនៅក្នុងប៉ែកខាងត្បុងនៃប្រទេសហ្វីលីពីនដែលអង្គការរដ្ឋអ៊ីស្លាមចង់យកធ្វើជាទីតាំងថ្មីរបស់ពួកខ្លួនទៀត៕ ម៉ែវ សាធី