ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Andre Grayចេញពី Burnley ព្រោះរឿងមិត្តស្រី

ចែករំលែក៖

ក្លិបបាល់ទាត់ Watfordបានទទួលជោគជ័យក្នុងការទិញ ខ្សែប្រយុទ្ធAndre Grayពីក្រុម Burnley ក្នុងតម្លៃ១៨លាន៥សែនផោន ដែលជាកំណត់ត្រារបស់ក្លិប។

នៅថ្ងៃផ្ទេរនេះក៏មានព័ត៌មានថាAndre Grayសម្រេចចិត្តចេញពីក្រុម Burnleyដោយសារតែអ្នកចាត់ការទូទៅលោក Sean Dyche ហាមមិត្តស្រីរបស់កីឡាករAndre Gray មិនឲ្យអង្គុយជាមួយនឹងអគ្គនាយក្លិបព្រោះនាងល្បីពេក។

កីឡាករវ័យ២៦ឆ្នាំ Andre Gray បានចុះហត្ថលេខាលេងឲ្យ ក្រុមWatfordរយៈពេល៥ឆ្នាំ។ កីឡាកររូបនេះស៊ុតបញ្ចូលទី១០គ្រាប់ក្នុងចំណោម៣៦ប្រកួតពីគ្រប់កម្មវិធីនៅរដូវកាលមុន សម្រាប់ Burnley ។

ក្លិប Burnley បានបញ្ជាក់ដែរថា បានផ្ដល់ឱកាសដល់ Gray ក្នុងបន្តកិច្ចសន្យាថ្មី តែរូបគេសម្រេចចិត្តទៅចូលរួមជាមួយនឹង Watford វិញ ៕ ដេវីត


ចែករំលែក៖