ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីស្រុកព្រៃនប់បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៤៥នាទី លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ187-188 នៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យមនុស្ស១នាក់ស្លាប់ និង២នាក់ រងរបួស។
របាយការណ៍ជំហ៊ានដំបូងបញ្ជាក់ថា៖ មានម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1G-0035 ជិះគ្នា៣នាក់ ស្រី២នាក់ មានទិសដៅពីត្បូង ទៅជើង លុះដល់ចំណុចខាងលើ ម៉ូតូក៏បានរអិលដួល ខ្ទាតមនុស្សធ្លាក់លេីថ្នល់ គាប់ជួនពេល នោះ មានរថយន្តធុនធំ១គ្រឿង បើកស្របគ្នាបានមកដល់ ហ្វ្រាំងមិនទាន់ បានបុកពីខាងក្រោយតែម្ដង។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅនឹងកន្លែងកើតហេតុ អ្នកបើកបរម៉ូតូ ភេទប្រុស និង រងរបួសមនុស្សស្រី ២នាក់អ្នករួមដំណើរ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ។
ចំណែកអ្នកបើករថយន្ត បានគេចខ្លួនបាត់ ក្រោយពេលកើតហេតុ។
រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ