ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើល! អតីតខ្សែការពារក្លិបBarcelona ជាប់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

កីឡាករ Rafael Márquez ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិមុិកសុីកូត្រូវបានសហរដ្ឋអាមេរិកដាក់ពិន័យ ចំពោះការចោទប្រកាន់ថា ជាមនុស្សជួរមុខក្នុងចំណោមក្រុមជួញដូរថ្នាំញៀន។

Rafael Márquez គឺជាមនុស្សម្នាក់ក្នុងចំនោមមនុស្ស២១នាក់និងអង្គការចំនួន៤២ ដែលត្រូវបានជ្រើសរើសយកមកដាក់ពិន័យដោយនាយកដ្ឋានរតនាគារសហរដ្ឋអាមេរិក។ ពួកគេទាំងអស់ត្រូវបានគេចោទប្រកាន់ថាមានទំនាក់ទំនងជាមួយអ្នកជួញដូរគ្រឿងញៀនឈ្មោះ Raul Flores Hernandez ។

អតីតខ្សែការពារក្លិប Barcelonaនេះ បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ការិយាល័យអគ្គរដ្ឋអាជ្ញា មុិកសុីកូ ប៉ុន្តែពុំទាន់មានព័ត៌មានលម្អិតភ្លាមៗនៅឡើយទេ។

ចំណែកតារាចម្រៀងមុិកសុីកូ Julio CésarÁlvarezក៏ស្ថិតនៅក្នុងបញ្ជីខ្មៅនេះផងដែរ។ ពួកគេ ទាំងពីរត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមេគ្រឿងញៀន Raul Flores Hernandez។

គួរបញ្ជាក់ថា កីឡាករវ័យ៣៨ឆ្នាំ Rafael Márquezបានជាប់ ជម្រើសជាតិមុិកសុីកូ ១៤០ដងហើយលេងនៅ World Cup ចំនួន៤សម័យកាល ៕ ដេវីត


ចែករំលែក៖