ភ្នំពេញ៖ មជ្ឈមណ្ឌលនាឡិកាស្វីស និង ជប៉ុន ដែលទទួល សិទ្ធផ្ដាច់មុខ ក្នុងការចែកចាយផលិតផលនាឡិកាកាស្យ៉ូ លើទីផ្សារកម្ពុជា ព្រឹក ថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧កន្លងទៅមជ្ឈមណ្ឌល បានផ្សព្វផ្សាយពីភាពទាន់សម័យ របស់នាឡិកាថ្មីទំនើបម៉ាក G-SHOCK GA-710 គឺជាផលិតផលរបស់ក្រុមហ៊ុនCASIO ជប៉ុនតាមរយៈការជិះកង់ BMX និងការជិះក្ដារបន្ទះ(ស្គីបត) ជូនដល់ អតិថិជន នៅទីតាំងបុរីឡាសែននៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីនៅភ្នំពេញ ។
លោក គួច ណាវ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនាឡិកាស្វីស បានឲ្យដឹងថា នាឡិកាម៉ាក G-SHOCK GA-710 មានភាពរឹងមាំ មិនងាយ ខូចនៅពេលធ្លាក់ និងអាចប្រើបាននៅក្នុងស្ថានភាពអាក្រក់ៗ និងបានធ្វើការកែប្រែរូបរាងទៅតាមសម័យកាល ធន់នឹងកម្លាំងសង្កត់ជំរៅទឹក២០០ម៉ែត្រ ពន្លឺប្រភេទLED អាចមើលម៉ោងបាននៅក្នុងទីងងឹត ដើរដោយពន្លឺព្រះអាទិត្យ និង ជាប្រព័ន្ធវិទ្យុ គ្រប់គ្រងបញ្ជាម៉ោង ឲ្យដើរបានត្រឹមត្រូវ អាចវាស់កម្ពស់ និងសីតុណ្ហភាព អាចផ្លាស់ប្ដូរពេលវេលាពិភពលោកបានដោយគ្រាន់តែទាញ ក្បាលរុយដាក់ឲ្យចំឈ្មោះទីក្រុង ហើយទាញវាមកវិញជាការស្រេច ។ G-SHOCK GA-710 មានម៉ូដែលថ្មីៗ រចនា រូបរាងបានយ៉ាងល្អ ជាការទាក់ទាញ នូវចំណូលចិត្ត របស់យុវជន ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ ។
ទន្ទឹមនឹងការបង្ហាញ ផលិតផល នាឡិកាម៉ូឌែល G-SHOCK GA-710 នេះមជ្ឈមណ្ឌលនាឡិកា ស្វីស និង ជប៉ុន បានលក់បញ្ចុះតម្លៃជាពិសេសចំនួន ២០ភាគរយ ជូនដល់អតិថិជន រហូតដល់ថ្ងៃទី២៥ ខែសីហា ខាងមុខ ក្នុងកម្មវិធីធំរបស់ G-SHOCK GA-710 នៅក្នុងផ្សារ ទំនើបអ៊ីអន ៕ សារីម