ពលរដ្ឋរស់នៅលើកោះ Guam បានចលា ចលនិងបង្ហាញការខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលមានប្រកាសអាសន្នក្លែងក្លាយ ក្នុងពេលដែលកូរ៉េខាងជើង បានគំរាម វាយប្រហារលើកោះGuam នៅពាក់កណ្តាល ខែនេះ។
ពលរដ្ឋមានការស្លន់ស្លោ ក្នុងពេលដែល ប្រព័ន្ធផ្សព្វផ្សាយ មានទូរទស្សន៍ វិទ្យុ ប្រកាសអាសន្នដោយចៃដន្យ នៅពាក់ កណ្តាលយប់។ សារព័ត៌មាន Pacific News Center បានផ្សាយថា ការប្រកាស អាសន្ន នៅវេលាម៉ោង១២ និង២៥នាទីឈានចូលព្រឹកថ្ងៃទី១៥ខែសីហា ពល រដ្ឋទាំងអស់ពិតជាចលាចល ដោយការ ប្រកាសនោះមិនបាន បញ្ជាក់ថាជាការសាកល្បង ឲ្យពលរដ្ឋបានដឹងជាមុនឡើយ ។ ប៉ុន្មានម៉ោងក្រោយមក តំបន់ជាច្រើនក៏ បានដាច់ភ្លើង ធ្វើឲ្យពលរដ្ឋកាន់តែភ័យ។ ទូរស័ព្ទ របស់កម្លាំងសន្តិសុខ និងប៉ូលិស ជាប់គាំងដោយសារតែការហៅរបស់ ពលរដ្ឋ បញ្ជាក់ពីហេតុការណ៍ខាងលើ។
មន្ត្រីនៅក្នុងតំបន់ ក៏បានណែនាំ ពីវិធី សាស្ត្រ ក្នុងការការពារខ្លួន ពេលរងការ វាយប្រហារដោយបរមាណូពីកូរ៉េខាងជើង ។ លោក George charfauros ទីប្រឹក្សាសន្តិ សុខ នៅលើកោះ Guam បានធ្វើការបកស្រាយតាមកញ្ចក់ទូរទស្សន៍ ក្រោយការ ប្រកាសអាសន្នក្លែងក្លាយ កើតចេញពីការ ខុស ឆ្គងរបស់មនុស្ស។
ពលរដ្ឋនៅលើកោះនោះបង្ហាញការខឹងសម្បាដោយសារតែ ការប្រកាសអាសន្ន ក្លែងក្លាយ ឬក៏ជាការហ្វឹកហាត់ កើតឡើងចំពេលវេលាដែលកូរ៉េខាងជើងគំរាមវាយប្រហារនៅលើកោះនេះ។
លោក George charfauros បានបញ្ជាក់ ទៀតថា ប្រសិនបើមានការប្រកាសអាសន្ន ពិត នឹងមានការបង្ហាញថានៅទីនេះជិតរងការវាយប្រហារ ដោយមីស៊ីលហើយ។កន្លងមកលោកធ្លាប់បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា មិនមានការវាយប្រហារណាមួយពីកូរ៉េខាងជើង មកលើកោះនេះ ឡើយ។
តាំងពីដើមមកពលរដ្ឋ អាមេរិក និងអ្នក ទេសចរនៅលើ កោះ Guam ដែលជាទឹកដីអាមេរិកនៅខាងក្រៅមានការរស់នៅជា ធម្មតា មិនមានការព្រួយបារម្ភចំពោះការ គំរាមកំហែងវាយ ប្រហាររបស់កូរ៉េខាង ជើង ដោយមីស៊ីល នោះឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ពល រដ្ឋនៅលើកោះ Guam ដូចជាគ្មានការព្រួយ បារម្ភ ឬក៏ភៀសខ្លួនទៅកាន់កន្លែងផ្សេងនោះឡើយ ក្រោយពីកូរ៉េខាងជើងគំរាម វាយប្រហារនោះ។ កោះ Guam គឺជាទឹកដីរបស់អាមេរិកមានពលរដ្ឋរស់នៅប្រមាណ១៦៣.០០០នាក់ប៉ុណ្ណោះ និងជាទីតាំង ទាហានជើងទឹកដ៏សំខាន់របស់អាមេរិក៕ ម៉ែវ សាធី